ប្រធានរដ្ឋវៀតណាមចេញដំណើរទៅចូលរូមកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់មហាសន្និបាតអង្គការសហប្រជាជាតិ
កប.អនឡាញ - ការដែលលោក Luong Cuong ប្រធានរដ្ឋវៀតណាម ចូលរួមកិច្ចពិភាក្សាទូទៅជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨០ ឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្ម និងការរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់វៀតណាមចំពោះសកម្មភាពរបស់អង្គការសហប្រជាជាតិ។
នាថ្ងៃទី ២១ ខែកញ្ញា លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានចេញដំណើរទៅទៅចូលរូមកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់មហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី៨០ រួមនឹងសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៤ ខែកញ្ញា។
    |
 |
លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងភរិយា ចេញដំណើរទៅទៅចូលរូមកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់មហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី៨០ |
ចូលរួមដំណើរទស្សនកិច្ចជាមួយ លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោកជំទាវ Nguyen Thi Minh Nguyet ក្នុងដំណើរបំពេញទស្សនកិច្ចការងារមានថ្នាក់ដឹកនាំក្រសួង ស្ថានប័នមួយចំនួនផងដែរ។
ការដែល លោក Luong Cuong ប្រធានរដ្ឋវៀតណាម អញ្ជើញចូលរួមកិច្ចពិភាក្សាទូទៅកម្រិតខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៨០ ឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្ម និងការរួមចំណែកប្រកបដោយការទទួលខុសត្រូវរបស់វៀតណាមចំពោះសកម្មភាពរបស់អង្គការសហប្រជាជាតិ រួមចំណែកក្នុងការអះអាង និងលើកកំពស់តួនានីអន្តរជាតិរបស់វៀតណាម សំដែងសារអំពីទស្សនៈរបស់វៀតណាមលើការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងការដោះស្រាយជម្លោះដោយសន្តិវិធី។
តាមរយៈសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក ក៏ដូចជាជំនួបរបស់ប្រធានរដ្ឋវៀតណាមជាមួយអាជ្ញាធរ មិត្តភ័ក្តិ ធុរកិច្ច អ្នកជំនាញ អ្នកប្រាជ្ញ នៃសហរដ្ឋអាមេរីក និងសហគមន៍វៀតណាមក្នុងប្រទេសសាមីនោះ ក៏រួមចំណែកជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន បង្ហាញពីគោលនយោបាយមហាសាមគ្គីជាតិ និងទាក់ទាញធនធានបន្ថែមទៀត ដើម្បីបម្រើការអភិវឌ្ឍប្រទេសជាតិ៕
បកប្រែដោយ Duy Hoan