វគ្គហ្វឹកហ្វឺននេះមានគោលបំណងលើកកម្ពស់ចំណេះដឹងជាមូលដ្ឋានមួយចំនួនតាមជំនាញផ្នែកភស្តុភារនៃកងទ័ពប្រជាជនវៀតណាម ជួយកម្មាភិបាលភស្តុភារនៃកងទ័ពប្រជាជនឡាវ ក្នុងការស្រាវជ្រាវ  និងអនុវត្តចំពោះការងារភស្តុភារនៅស្ថាប័ន និងអង្គភាពរបស់ខ្លួន ព្រមទាំងបំពេញយ៉ាងល្អនូវភារកិច្ចដែលបានប្រគល់ឲ្យ។ វគ្គហ្វឹកហ្វឺននេះ រួមចំណែកពង្រឹងចំណងសាមគ្គីភាពមិត្តភាពពិសេស រវាងកងទ័ពនៃប្រទេសទាំងពីរនិយាយរួម និងវិស័យភស្តុភារនៃកងទ័ពរបស់ប្រទេសទាំងពីរនិយាយដោយឡែក។ល។

leftcenterrightdel
ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានភស្តុភារ និងបច្ចេកទេស និងវិទ្យាស្ថានភស្តុភារ ប្រគល់វិញ្ញាបនបត្រនៃការបញ្ចប់វគ្គហ្វឹកហ្វឺនដល់កម្មាភិបាលនៃកងទ័ពប្រជាជនឡាវ

មានប្រសាសន៍ក្នុងពិធីបិទ លោកឧត្តមសេនីយ៍ទោ Tran Minh Duc អគ្គនាយកនៃអគ្គនាយកដ្ឋានភស្តុភារ និងបច្ចេកទេស បានបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះ រួមចំណែកលើកកំពស់គុណភាពនៃការងារភស្តុភារក្នុងស្ថាប័ន និងអង្គភាពនានារបស់កងទ័ពប្រជាជនឡាវ កសាងវិស័យភស្តុភារកងទ័ពប្រជាជនឡាវដ៏រឹងមាំ។ លោកឧត្តមសេនីយ៍ទោ Tran Minh Duc សង្ឃឹមថា សិក្ខាកាមដែលចូលរួមក្នុងវគ្គហ្វឹកហ្វឺននេះ នឹងក្លាយជាស្ពានតភ្ជាប់សម្រាប់វិស័យភស្តុភារ និងកម្មាភិបាលស្តុភារនៃប្រទេសទាំងពីរ ក្នុងការផ្លាស់ប្តូរ និងរៀនសូត្របទពិសោធន៍ ព្រមទាំងពង្រឹងទំនាក់ទំនងប្រពៃណីដ៏ល្អរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ។ល៕

បកប្រែដោយ Huyen Trang