ក្នុងពិធី លោក Hynek Kmoníček ឯកអគ្គរដ្ឋទូតឆែកប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២៥ គឺជាឆ្នាំរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងសាធារណរដ្ឋឆែក។ ក្នុងរយៈពេលបីភាគបួននៃសតវត្សរ៍កន្លងមកនេះ ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរត្រូវបានពង្រឹង និងអភិវឌ្ឍយ៉ាងខ្លាំង។ នៅខែមករា ឆ្នាំ២០២៥ ប្រទេសទាំងពីរបានប្រកាសពីការដំឡើងទំនាក់ទំនងជាភាពជាដៃគូយុទ្ធសាស្ត្រ ដោយបើកទំព័រថ្មីក្នុងទំនាក់ទំនងទ្វេភាគី។

leftcenterrightdel
ប្រតិភូចូលរួមពិធីលៀងសាយភោជន៍

នៅឯពិធីលៀងសាយភោជន៍ លោកវរសេនីយ៍ទោ Martin Koupal អនុព័ន្ធយោធានៃស្ថានទូតសាធារណរដ្ឋឆែកបានចែករំលែកថា វៀតណាមជាដៃគូមួយក្នុងចំណោមដៃគូសំខាន់របស់សាធារណរដ្ឋឆែកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នាពេលកន្លងមក កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងវៀតណាម និងឆែកត្រូវបានអនុវត្តស្របតាមទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិដែលចុះហត្ថលេខាកាលពីឆ្នាំ២០១២ ដោយផ្តោតលើការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាលកម្មាភិបាល កងទ័ពជើងអាកាស ឧស្សាហកម្មការពារជាតិ និងការធានាបច្ចេកទេស។ល។

ក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម និងឆែកនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីធានាផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពក្នុងតំបន់ទាំងពីរក៏ដូចជានៅលើពិភពលោក៕

បកប្រែដោយ Thuy Anh