វៀតណាម-កម្ពុជាប្តេជ្ញាសម្រេចឲ្យបានទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ២០ ពាន់លានដុល្លារអាមេរិក
កប.អនឡាញ - នៅថ្ងៃទី ១៧ ខែកញ្ញា ពិព័រណ៍ផ្សារណាត់កសិកម្ម សត្វចិញ្ជឹម នេសាទ អាហារ និងភេសជ្ជៈកម្ពុជាឆ្នាំ២០២៥ ត្រូវបានបើកនៅរាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះបានរៀបចំឡើងក្រោមការឧបត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយមានការចូលរួមពីការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជា សមាគម និងធុរកិច្ចនៃប្រទេសវៀតណាម និងកម្ពុជា។
នេះជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្នុងបំណងជំរុញពាណិជ្ជកម្ម និងតភ្ជាប់ធុរកិច្ចវៀតណាម និងកម្ពុជា។ ពិព័រណ៍លើកនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃ១៨ ខែកញ្ញា ដោយទាក់ទាញការចូលរួមរបស់ធុរកិច្ចជាង២០០ មកពីប្រទេស និងដែនដីជាង១០ ដែលតាំងបង្ហាញផលិតផល និងសេវាកម្មបច្ចេកវិទ្យារបស់ខ្លួន។ ធុរកិច្ចវៀតណាមជិត២០ បានចូលរួមផ្ទាល់ក្នុងព្រឹត្តិការណ៍នេះ ហើយធុរកិច្ចចំនួន១៥ ផ្សេងទៀតបានបញ្ជូនផលិតផលដើម្បីតាំងបង្ហាញនៅស្តង់រួមនៃការិយាល័យពាណិជ្ជកម្មវៀតណាមនៅកម្ពុជា។
    |
 |
ភ្ញៀវអន្តរជាតិចាប់អារម្មណ៍ជាមួយនឹងស្តង់របស់វៀតណាម (រូបថត៖ vov.vn) |
យោងតាមលោក Do Viet Phuong ប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅកម្ពុជា សក្ដានុពលពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែមានច្រើនណាស់ ដោយអត្រាកំណើនក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះតែងតែស្ថិតក្នុងកម្រិតខ្ពស់។ ជាពិសេស កម្ពុជាមានគោលនយោបាយជំរុញការវិនិយោគដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម។ នេះជាឱកាសសម្រាប់ធុរកិច្ចវៀតណាមស្វែងរកឱកាសសហការជាមួយភាគីកម្ពុជា ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី រួមចំណែកដល់ទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោក Do Viet Phuong បានចែករំលែកថា៖ “ដោយការយកចិត្តទុកដាក់ និងការគាំទ្រពីគ្រប់លំដាប់ថ្នាក់ និងគ្រប់វិស័យ ជាមួយការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ធុរកិច្ចវៀតណាម ចំនួនទំនិញវៀតណាមកាន់តែច្រើននឹងវត្តមាននៅកម្ពុជា រួមវិភាគទានយ៉ាងធំធេងសម្រាប់ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដូចការរំពឹងទុករបស់ថ្នាក់ដឹកនាំភាគីទាំងពីរដែលសម្រេចបានទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារនាពេលខាងមុខ”៕
បកប្រែដោយ Thuy Anh