លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម សន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ
កប.អនឡាញ - នារសៀលថ្ងៃទី ២១ តុលា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានសន្ទនាតាមទូរស័ព្ទជាមួយ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអបអរសាទរចំពោះលោក Anutin Charnvirakul ដែលត្រូវបានព្រះមហាក្សត្រថៃចេញព្រះរាជក្រឹត្យតែងតាំងជានាយករដ្ឋមន្ត្រីថៃ។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជឿជាក់ថា រាជរដ្ឋាភិបាល និងប្រជាជនថៃនឹងបន្តសម្រេចបានសមិទ្ធិផលកាន់តែច្រើនថែមទៀតក្នុងបុព្វហេតុកសាង និងអភិវឌ្ឍប្រទេសជាតិ។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម អះអាងថា វៀតណាមយកចិត្តទុកដាក់ និងមានបំណងចង់អភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-ថៃ ឱ្យកាន់តែរឹងមាំ ជឿទុកចិត្ត និងជាក់ស្តែង។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម |
លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ បានថ្លែងអំណរគុណចំពោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ដែលបានផ្ញើលិខិត និងហៅទូរស័ព្ទអបអរសាទរក្នុងឱកាសលោកចូលកាន់មុខតំណែងថ្មី។ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ សង្កត់ធ្ងន់ថា វៀតណាមជាអ្នកជិតខាងជិតស្និទ្ធ និងជាដៃគូសំខាន់របស់ថៃក្នុងតំបន់។ លោក លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ វាយតំលៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់វៀតណាម។ លោកអះអាងថាបានត្រៀមខ្លួនជាស្រេចសហការជាមួយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកំពុងអភិវឌ្ឍយ៉ាងខ្លាំងក្លា និងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ក្នុងនោះថៃបន្តរក្សាតួនាទីរបស់ខ្លួនជាដៃគូពាណិជ្ជកម្មធំជាងគេ និងជាអ្នកវិនិយោគបរទេសធំទីពីររបស់វៀតណាមក្នុងអាស៊ាន។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា លោកនឹងបន្តជួយសម្រួលសហគ្រាសថៃឱ្យដំណើរការប្រកបដោយប្រសិទ្ធភាពនៅវៀតណាម ហើយសង្ឃឹមថាភាគីទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធដើម្បីជំរុញការតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់ ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ វប្បធម៌ អប់រំ-បណ្តុះបណ្តាល ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការសម្របសម្រួលនិងលើកកម្ពស់តួនាទីជាស្ពានមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។
លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃបានឯកភាពជាមួយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី អំពីតម្រូវការនៃការសម្របសម្រួលយ៉ាងជិតស្និទ្ធ ហើយខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឱ្យបានឆាប់ដល់ ២៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ ពង្រឹងការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវយុទ្ធសាស្ត្រ “ការតភ្ជាប់ទាំងបី”។ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ ថ្លែងអំណរគុណរដ្ឋាភិបាលវៀតណាមដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគ្រាសថៃក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។ លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ សម្តែងគោលបំណងចង់ឱ្យសហគ្រាសវៀតណាមកាន់តែច្រើនមកបណ្តាក់ទុននៅប្រទេសថៃ ជាពិសេសក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងបច្ចេកវិទ្យា។ លោកអះអាងថា រដ្ឋាភិបាលថៃនឹងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់សហគ្រាសវៀតណាម សំដៅធ្វើឱ្យមានតុល្យភាពតម្លៃវិនិយោគរវាងប្រទេសទាំងពីរ។
ពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឲ្យ វៀតណាម និងថៃបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ពង្រឹងសាមគ្គីភាព និងតួនាទីស្នូលរបស់អាស៊ាន និងអភិវឌ្ឍប្រកបដោយចីរភាពនូវមហាអនុតំបន់មេគង្គ៕
បកប្រែដោយ Duy Hoan