វៀតណាមរួមចំណែកប្រកបដោយការទទួលខុសត្រូវក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម
កប.អនឡាញ - នារសៀលថ្ងៃទី ២១ ខែតុលា នៅទីស្នាក់ការរដ្ឋាភិបាល លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោកស្រី Ghada Waly អគ្គលេខាធិការរងអង្គការសហប្រជាជាតិ ប្រធានប្រតិបត្តិការិយាល័យទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មរបស់អង្គការសហប្រជាជាតិ (UNODC) និងជានាយិកាការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុង Vienna (UNOV) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាមដើម្បីចូលរួមពិធីចុះហត្ថលេខាលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។