នាថ្ងៃទី ២១ ខែតុលា កាសែត Sputnik បានឲ្យដឹងថា នេះជាដំណើរទស្សនកិច្ចលើកទី២ នៅប្រទេសវៀតណាមរបស់លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ហើយជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-អង្គការសហប្រជាជាតិ។

leftcenterrightdel
លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ (រូបថត៖ vnanet.vn)

កាសែត Sputnik បានសង្កត់ធ្ងន់ថា “ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅក្នុងឱកាសរំលឹកខួបលើកទី ៨០ នៃការបង្កើតអង្គការសហប្រជាជាតិ ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ពិសេស ខណៈដែលវៀតណាមបច្ចុប្បន្នជាសមាជិកសកម្ម និងមានការរួមចំណែកសំខាន់ៗជាច្រើន ហើយត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់”។ យោងតាម Sputnik ក្នុងជំនួបជាមួយលោក Luong Cuong ប្រធានរដ្ឋវៀតណាម នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) នាខែកញ្ញាឆ្នាំនេះ លោក Antonio Guterres បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់វៀតណាម ដោយចាត់ទុកថា វៀតណាមគឺជា "ដៃគូដ៏អស្ចារ្យ" ដែលបាននឹងកំពុងរួមចំណែកយ៉ាងសកម្មក្នុងគ្រប់វិស័យអាទិភាពរបស់អង្គការសហប្រជាជាតិ ជាពិសេសក្នុងការរក្សាសន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ និងការធ្វើបរិវត្តកម្មថាមពលដោយយុត្តិធម៌៕

បកប្រែដោយ Thanh Cong