លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Yamamoto Ichita អភិបាលខេត្ត មានសេចក្តីសោមនស្សរីករាយដែលឃើញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ជប៉ុនមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាជាមួយនឹងសមិទ្ធិផលលេចធ្លោ និងមានប្រសិទ្ធភាពជាច្រើន រួមទាំង​ការបង្កើនទំនុកចិត្តផ្នែកនយោបាយ។ ជប៉ុនបន្តជាដៃគូសេដ្ឋកិច្ចឈានមុខគេរបស់វៀតណាម ជាដៃគូលេខ ១ ក្នុងកិច្ចសហប្រតិបត្តិការ ODA និងកិច្ចសហប្រតិបត្តិការពលកម្ម ជាវិនិយោគិនធំជាងគេទី ៣ និងជាដៃគូពាណិជ្ជកម្ម និងទេសចរណ៍ធំទី ៤ របស់វៀតណាម។

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានវាយតំលៃខ្ពស់ចំពោះលោកអភិបាលខេត្ត និងអាជ្ញាធរខេត្ត Gunma ដែលបានគាំទ្រ និងជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការមិត្តភាពជាមួយវៀតណាមក្នុងវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ ធនធានមនុស្ស និងវប្បធម៌។ ដោយសង្កត់ធ្ងន់ថា ក្រោមស្មារតី “ស្មោះត្រង់ ស្រលាញ់ ជឿជាក់” កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរគ្មានដែនកំណត់នោះ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានស្នើជំរុញទំនាក់ទំនងទ្វេភាគី ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការវិនិយោគ ពលកម្ម ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ នាំមកនូវលទ្ធផល និងផលិតផលជាក់ស្តែង។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ទទួលជួប លោក Yamamoto Ichita អភិបាលខេត្ត Gunma ប្រទេសជប៉ុន

លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានស្នើឲ្យ​ រដ្ឋាភិបាលខេត្ត Gunma បន្តយកចិត្តទុកដាក់ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយមូលដ្ឋានវៀតណាម តាមរយៈគម្រោងសហប្រតិបត្តិការជាក់លាក់ លើកកំពស់ឧត្តមភាពនៃមូលដ្ឋាននីមួយៗ នាំមកនូវផលប្រយោជន៍រួមសម្រាប់គ្រប់ភាគី។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើថា ខេត្ត Gunma បន្តយកចិត្តទុកដាក់ លើកទឹកចិត្ត និងជំរុញសហគ្រាសរបស់ខ្លួន ពង្រីកការវិនិយោគនៅវៀតណាមលើវិស័យដែលខេត្តមានឧត្តមភាពដូចជា លំហអាកាស កសិកម្ម ឧស្សាហកម្មកែច្នៃ និងផលិតឧស្សាហកម្មគាំទ្រ និងវិស័យដែលវៀតណាមមានតម្រូវការដូចជា នវានុវត្តន៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការធ្វើបរិវត្តកម្មឌីជីថល ការធ្វើបរិវត្តកម្មបៃតង បច្ចេកវិទ្យាអេឡិចត្រូនិក។ល។ ជំរុញការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសវៀតណាម ចូលរួមក្នុងការតាំងពិព័រណ៌ រួមចំណែកតភ្ជាប់សេដ្ឋកិច្ចទាំងពីរតាមគោលនយោបាយរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ រួមទាំង​ធ្វើពិពិធកម្មទីផ្សារ ផលិតផល និងខ្សែសង្វាក់ផ្គត់ផ្គង់។

លោក Yamamoto Ichita បានវាយតំលៃខ្ពស់ចំពោះសហគមន៍វៀតណាមនៅខេត្ត Gunma ចំពោះការរួមចំណែកជាវិជ្ជមានជាច្រើនក្នុងការអភិវឌ្ឍខេត្ត និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក Yamamoto Ichita បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្ត Gunma នៅវៀតណាមលើកនេះ មាន​សហគ្រាសជប៉ុនជាច្រើនបានចូលរួមក្នុង​បំណងចង់វិនិយោគនៅវៀតណាមនាពេលខាងមុខ។ លោក Yamamoto Ichita បានស្នើឱ្យ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បន្តជួយគាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផល ដើម្បីខេត្ត Gunma ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមនិយាយរួម ក៏ដូចជាជាមួយសហគ្រាស និងមូលដ្ឋានវៀតណាមលើវិស័យនានា តាមការមតិដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី៕

បកប្រែដោយ Duy Hoan