អដ្ឋិធាតុយុទ្ធជនពលីទាំងនេះត្រូវបានប្រមូលក្នុងរដូវប្រាំងឆ្នាំ ២០២៤ - ២០២៥ ដោយក្រុម K៥១ បញ្ជាការដ្ឋានយោធាខេត្ត Dak Lak។ ក្នុងបរិយាកាសដ៏ស្រគត់ស្រគំ ថ្នាក់ដឹកនាំ ប្រតិភូ និងប្រជាពលរដ្ឋបានអុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីវៀតណាម ២៣ នាក់។

leftcenterrightdel
ទិដ្ឋភាពនៃពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះសពយុទ្ធជនពលី

លោក Truong Cong Thai អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dak Lak បានឲ្យដឹងថា បក្ស រដ្ឋ និងប្រជាជនមានមោទនភាព និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរៈយុទ្ធជនពលីដែលពលីជីវិត ដើម្បីឯករាជ្យជាតិ សេរីភាព និងសុភមង្គលនៃប្រជាជន និងបំពេញភារកិច្ចអន្តរជាតិដ៏ឧត្តុង្គឧត្តម។

បន្ទាប់ពីជាង ៦ ខែមក កម្មាភិបាល និងយុទ្ធជននៃក្រុម K៥១ បានប្រមូលព័ត៌មាន ស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមទាំង ២៣ អដ្ឋិធាតុ ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅខេត្តមណ្ឌលគិរី។

ចាប់ពីឆ្នាំ ២០០០ ដល់បច្ចុប្បន្ន ខេត្ត Dak Lak បានប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមចំនួន ៧៦៩ អដ្ឋិធាតុ ដែលពលីជីវិតក្នុងសង្គ្រាមនៅខេត្តមណ្ឌលគិរី ហើយបញ្ចុះសពនៅទីបញ្ចុះសពយុទ្ធជនពលីខេត្ត Dak Lak៕

បកប្រែដោយ Thanh Cong