ក្រុមបេសកកម្មខេត្ត Kien Giang បានទៅសួរសុខទុក្ខក្រុម K៩២ ដែលឈរជើងនៅខេត្តកោះកុង និងខេត្តកំពតនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបធ្វើការជាមួយក្រុមបេសកកម្ម លោកវរសេនីយ៍ទោ Nguyen Thanh Hung ប្រធានក្រុម K៩២ បានរាយការណ៍អំពីការអនុវត្តភារកិច្ចស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុយុទ្ធជនពលី។ បច្ចុប្បន្នក្រុម K៩២ បានរកឃើញអដ្ឋិធាតុយុទ្ធជនពលីចំនួន ១១ អដ្ឋិធាតុ (៩ អដ្ឋិធាតុនៅខេត្តកំពត និង ១ អដ្ឋិធាតុនៅខេត្តព្រះសីហនុ និង១ អដ្ឋិធាតុខេត្តកោះកុង)។

leftcenterrightdel
លោក Le Trung Ho សួរសុខទុក្ខកម្មាភិបាល និងយុទ្ធជននៃក្រុម K៩២ កំពុងបំពេញភារកិច្ចនៅខេត្តកោះកុង

លោក Le Trung Ho បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ការប្តេជ្ញាចិត្ត និងលទ្ធផលដែលកម្មាភិបាល និងយុទ្ធជននៃក្រុម K៩២ ទទួលបានក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសក្នុងរដូវប្រាំងឆ្នាំ ២០២៤-២០២៥។ លោកបានសួរសុខទុក្ខ និងចែករំលែកការលំបាកក្នុងការបំពេញភារកិច្ច លើកទឹកចិត្តដល់កម្មាភិបាល និងយុទ្ធជន។

លោក Le Trung Ho បានលើកឡើងថា នាពេលខាងមុខក្រុម K៩២ គប្បីតែបន្តពន្យល់ឱ្យកម្មាភិបាល យុទ្ធជនយល់ច្បាស់ថែមទៀតអំពីអត្ថន័យ និងសារៈសំខាន់នៃភារកិច្ចស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា តាមរយៈនោះជួយលើកកម្ពស់ស្មារតីទំនួលខុសត្រូវ និងការខិតខំប្រឹងប្រែងបំពេញភារកិច្ចឲ្យបានល្អ។

ក្នុងឱកាសនេះ ក្រុមបេសកកម្មខេត្ត Kien Giang ក៏បានជូនអំណោយដល់កម្មាភិបាល និងយុទ្ធជននៃក្រុម K៩២ ដែលកំពុងបំពេញភារកិច្ចនៅខេត្តកំពត និងខេត្តកោះកុងផងដែរ៕

បកប្រែដោយ Thuy Anh