ក្រុម K93 បញ្ចប់បេសកកម្មស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជាក្នុងដំណាក់កាលរដូវប្រាំង ២០២៤-២០២៥
កប.អនឡាញ - នាព្រឹកថ្ងៃទី១៨ ខែកក្កដា គណៈកម្មាធិការដឹកនាំលេខ៥១៥ ខេត្ត An Giang ប្រទេសវៀតណាម បានរៀបចំពិធីទទួលស្វាគមន៍ក្រុម K93 ដែលបញ្ចប់បេសកកម្មស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតនៅកម្ពុជាក្នុងដំណាក់កាលទី២៤ (រដូវប្រាំង ២០២៤-២០២៥)។