លោកឧត្តមសេនីយ៍ឯក Vo Minh Luong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អនុប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មការដឹក​នាំ​ជាតិលេខ ៥១៥ បានចូលរួមពិធីនេះ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Vo Minh Luong និងក្រុមបេសកកម្មដាក់ផ្កាគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី

ក្នុងប៉ុន្មានឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់គណៈកម្មការពិសេសនៃរដ្ឋាភិបាលទាំងពីរវៀតណាម និងឡាវ គណៈកម្មាធិការបក្សបញ្ជាការយោធភូមិភាគទី៤ និងគណៈកម្មការជាតិដឹកនាំលេខ៥១៥ នៃបញ្ជាការដ្ឋានយោធភូមិភាគទី៤ ការងារស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។ ជាពិសេស ក្រុមប្រមូលផ្ដុំលេខ ៥៨៤ (បញ្ជាការដ្ឋានយោធាខេត្ត Quang Tri) បានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នគ្រប់លំដាប់ថ្នាក់  អាជ្ញាធរមូលដ្ឋាន និងប្រជាជននៃប្រទេសឡាវ ដើម្បីស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញការវៀតណាមចំនួន ១២ អដ្ឋិធាតុ។

ក្នុងបរិយាកាសដ៏ឱឡារិក និងរំជួលចិត្ត ប្រតិភូទាំងឡាយបានដាក់ផ្កា និងអុជធូប សម្ដែងការដឹងគុណចំពោះយុទ្ធជនពលីដែលបានតស៊ូយ៉ាងអង់អាចក្លាហានដើម្បីសន្តិភាព ឯករាជ្យ និងសេរីភាពនៃមាតុភូមិ និងបំពេញល្អភារកិច្ចអន្តរជាតិ៕

បកប្រែដោយ Thuy Anh