យោងតាមរបាយការណ៍របស់ក្រុម K៧២ បានឲ្យដឹងថា ក្នុងការស្វែងរកលើកទី១ ដំណាក់កាលទី២៤ (រដូវប្រាំងឆ្នាំ ២០២៤-២០២៥) ក្រុម K៧២ បានស្វែងរក និងប្រមូលផ្នូរកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន ៤១ ដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា។

leftcenterrightdel
កម្មាភិបាលនិងយុទ្ធជននៃព្រះរាជាណាចក្រកម្ពុជាទទួលស្វាគមន៍ក្រុម K៧២ នៅព្រំដែនខេត្ត Binh Phuoc

ក្នុងការស្វែងរក និងប្រមូលលើកទី២ ដំណាក់កាលទី២៤ (រដូវប្រាំង ២០២៤-២០២៥) ក្រុម K៧២ បន្តបំពេញភារកិច្ចស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលីជីវិតក្នុងសម័យសង្គ្រាមនៅខេត្តក្រចេះ និងខេត្តកំពង់ធំ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងគោលបំណងលើកទឹកចិត្តកម្មាភិបាល និងយុទ្ធជននៃក្រុម K៧២ នៅមុនពេលចេញទៅបំពេញភារកិច្ចនៅព្រះរាជាណាចក្រកម្ពុជា លោកវរសេនីយ៍ឯក Nguyen Thanh Ruan អនុប្រធាននយោបាយបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc បានកោតសរសើរក្រុម K៧២ ដែលបំពេញឲ្យបានល្អនូវការត្រៀមរៀបចំ ហើយស្នើឲ្យកម្មាភិបាល យុទ្ធជននៃក្រុម K៧២ បន្តពង្រីកបទពិសោធន៍ ស្មារតីទទួលខុសត្រូវ សាមគ្គីភាព ជំនះរាល់ការលំបាក និងសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាននៃប្រទេសកម្ពុជា គោរពច្បាប់ និងវិន័យយ៉ាងម៉ឺងម៉ាត់ ធានាបាននូវសុវត្ថិភាពក្នុងរយៈពេលបំពេញភារកិច្ច៕

បកប្រែដោយ Thuy Anh