អញ្ជើញចូលរួមក្នុងពិធីនេះ មានតំណាងយោធភូមិភាគទី៥ តំណាងខេត្ត Attapeu ខេត្ត Sekong ខេត្ត Champasak (ប្រទេសឡាវ) និងខេត្តរតនគិរី (ប្រទេសកម្ពុជា)។

leftcenterrightdel
ទិដ្ឋភាពនៃពិធីបញ្ចុះអដ្ឋិធាតុយុទ្ធជនពលី

ក្នុងចំណោមអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមទាំង ២៦ អដ្ឋិធាតុ ដែលប្រមូលដោយយុទ្ធជននៃក្រុម K៥៣ (បញ្ជាការដ្ឋានយោធាខេត្ត Kon Tum) អាជ្ញាធរខេត្ត Attapeu ខេត្ត Sekong ខេត្ត Champasak (ឡាវ) និងខេត្តរតនគិរី (កម្ពុជា) មានអដ្ឋិធាតុយុទ្ធជនពលីចំនួន ១៦ អដ្ឋិធាតុបានពលីជីវិតនៅប្រទេសឡាវ និងអដ្ឋិធាតុយុទ្ធជនពលីចំនួន ១០ អដ្ឋិធាតុបានពលីជីវិតនៅក្នុងប្រទេសកម្ពុជា។

ក្នុងពិធី ថ្នាក់ដឹកនាំ អាជ្ញាធរ និងប្រជាពលរដ្ឋខេត្ត Kon Tum រួមជាមួយតំណាងយោធភូមិភាគទី៥ ខេត្ត Attapeu ខេត្ត Sekong ខេត្ត Champasak (ឡាវ) និងខេត្តរតនគិរី (កម្ពុជា) បានដាក់ផ្កា អុជធូបគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីនៅទីបញ្ចុះសពយុទ្ធជនពលីស្រុក Ngoc Hoi៕

បកប្រែដោយ Thuy Anh