ខេត្ត Long An (វៀតណាម) និងខេត្តបាត់ដំបង៖ ពង្រឹងការសម្របសម្រួលក្នុងការស្វែងរក ប្រមូលអដ្ឋិធាតុយុទ្ធជនពលី
កប.អនឡាញ - នាថ្ងៃទី ២២ ខែមីនា គណៈប្រតិភូនៃគណៈកម្មាធិការដឹកនាំលេខ ៥១៥ ខេត្ត Long An ដឹកនាំដោយលោក Pham Tan Hoa អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Long An បានអញ្ជើញទៅបំពេញទស្សនកិច្ច និងធ្វើការជាមួយខេត្តបាត់ដំបង ព្រះរាជាណាចក្រកម្ពុជា ស្តីពីការសម្របសម្រួលក្នុងការស្វែងរក ប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាដែលបានពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា។ លោក ធូ ភា អភិបាលរងខេត្តបាត់ដំបង ទទួលជួបគណៈប្រតិភូ។