កិច្ចប្រជុំនេះមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក Nguyen Truong Thang សមាជិក គណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ដឹកនាំកិច្ចប្រជុំ

ជំនួបប្រាស្រ័យមិត្តភាពការពារជាតិព្រំដែនវៀតណាម-កម្ពុជាលើកទីពីរនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៤ ខែវិច្ឆិកា នៅខេត្តតៃនិញ ប្រទេសវៀតណាម និងខេត្តស្វាយរៀង ប្រទេសកម្ពុជា។

គណៈប្រតិភូវៀតណាមដឹកនាំដោយលោកនាយឧត្តមសេនីយ៍ Phan Van Giang  សមាជិកការិយាល័យនយោបាយ អនុលេខានៃគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស។ គណៈប្រតិភូកម្ពុជាដឹកនាំដោយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារប្រទេស។

ក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យនេះនឹងមានសកម្មភាពជាច្រើនដែលមានអត្ថន័យដូចជា៖  ពិធីគោរព និងលាបថ្នាំលើបង្គោលព្រំដែន ដាំដើមឈើមិត្តភាព ហាត់សមពេទ្យយោធារួមគ្នា ពិធីសម្ពោធអគាស្នាក់នៅនៅសាលាបឋមសិក្សានៅខេត្ត Tay Ninh ពិធីចងសម្ព័ន្ធមេត្រីភាពនៃទីប្រជុំជននៅសងខាងព្រំដែន ការយាមល្បាតរួមគ្នារវាងកងកម្លាំងគ្រប់គ្រងនិងការពារព្រំដែននៃប្រទេសទាំងពីរ ពិធីបើកការដ្ឋានសាងសង់គម្រោងមិត្តភាពសាលាបឋមសិក្សានៅខេត្តស្វាយរៀង កិច្ចប្រជុំពិភាក្សាការងារ និងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាងក្រសួងការពារជាតិទាំងពីរ...

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ​

នៅក្នុងកិច្ចប្រជុំ បន្ទាប់ពីស្តាប់យោបល់របស់លោកឧត្តមសេនីយ៍ឯក Nguyen Truong Thang  និងរបាយការណ៍ពីស្ថាប័ន និងអង្គភាពនានា លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឱ្យស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ដោយផ្អែកលើភារកិច្ចដែលបានកំណត់ បន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នា ក៏ដូចជាជាមួយមូលដ្ឋាន បញ្ចប់ការរៀបចំឱ្យបានឆាប់រហ័ស និងធានាឱ្យមានការរៀបចំរាល់សកម្មភាពប្រកបដោយជោគជ័យក្នុងក្របខ័ណ្ឌនៃជំនួបប្រាស្រ័យនេះ៕

បកប្រែដោយ​ Duy Hoan