នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហការក្នុងការការពារព្រំដែន ការទប់ស្កាត់ នឹងបង្ក្រាបបទល្មើស ការផ្លាស់ប្តូរព័ត៌មានស្តីពីការគ្រប់គ្រងនិងការពារព្រំដែន ការយាមល្បាតចម្រុះដើម្បីអនុវត្តច្បាប់នៅតាមព្រំដែន...

ភាគីទាំងពីររក្សា និងអនុវត្តយ៉ាងតឹងរ៉ឹងនូវឯកសារច្បាប់ស្តីពីការគ្រប់គ្រងព្រំដែនគោកវៀតណាម-ចិន កិច្ចព្រមព្រៀងសហប្រតិបត្តិការព្រំដែនកម្រិតខ្ពស់ និងកំណត់ហេតុនៃគណៈកម្មាធិការចម្រុះទទួលបន្ទុកព្រំដែនគោកវៀតណាម-ចិន។

leftcenterrightdel
ភាគីទាំងពីរចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា

ភាគីទាំងពីររៀបចំសកម្មភាពគ្រប់គ្រង និងការពារព្រំដែនយ៉ាងសកម្ម រៀបចំការយាមល្បាត និងការត្រួតពិនិត្យជាប្រចាំដើម្បីការពារព្រំដែន និងបង្គោលព្រំដែនគោក ព្រមទាំងជូនដំណឹងគ្នាទៅវិញទៅមកភ្លាមៗអំពីឧប្បត្តិហេតុដែលកើតឡើងនៅតាមព្រំដែន និងការសាងសង់សំណង់នៅតាមព្រំដែន... ដោយផ្អែកលើមូលដ្ឋាននោះ ភាគីទាំងពីរបានសហការដោះស្រាយឧប្បត្តិហេតុដែលបានកើតឡើងយ៉ាងឆាប់រហ័ស ដោយរក្សាស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់នៅសងខាងនៃព្រំដែន និងច្រកទ្វារព្រំដែន។

ភាគីទាំងពីរបានប្តេជ្ញាអនុវត្តកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិគ្រប់គ្រងព្រំដែនគោកវៀតណាម-ចិន រក្សាកិច្ចសន្ទនា ការយាមល្បាតចម្រុះ បង្កើនការឃោសនា ការអប់រំ និងការណែនាំសម្រាប់ប្រជាជននៅសងខាងឲ្យគោរពតាមបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹង...៕

បកប្រែដោយ Thuy Anh