*នៅក្នុងជំនួបជាមួយ លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី មេដឹកនាំទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលដើម្បីអនុវត្តលទ្ធផល និងកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក To Lam អគ្គលេខាបក្ស ទៅកាន់ប្រទេសសិង្ហបុរី។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យសិង្ហបុរីសម្របសម្រួលដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ ការធ្វើបរិវត្តកម្មឌីជីថល និងកំណើនបៃតងរវាងប្រទេសទាំងពីរដែល​មាន​ភាព​ជាក់ស្តែង និងមានមហិច្ឆតាជាងមុន។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី និងលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី

* នៅក្នុងជំនួបជាមួយ លោក Jonas Gahr Store នាយករដ្ឋមន្ត្រីន័រវេស មេដឹកនាំទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្តូរគណៈប្រតិភូកម្រិតខ្ពស់ ដោយមានគោលបំណងដំឡើងទំនាក់ទំនងឱ្យឡើងកម្រិតកម្ពស់ថ្មីមួយទៀត​នៅពេលខាងមុខ ហើយ​ជម្រុញឱ្យឆាប់បញ្ចប់ការចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសមាគមពាណិជ្ជកម្មសេរីអឺរ៉ុប (EFTA) និងវៀតណាម  ព្រមទាំងឯកភាព​បន្តសម្របសម្រួលគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ដើម្បីសន្តិភាព ស្ថិរភាព និងផលប្រយោជន៍រួមរបស់តំបន់ និងពិភពលោក។

leftcenterrightdel
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Jonas Gahr Store នាយករដ្ឋមន្ត្រីន័រវេស (រូប​ថត៖ vnanet.vn)

*ក្នុងជំនួបជាមួយ​លោក Mathias Cormann អគ្គលេខាធិការនៃអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើឱ្យអ្នកជំនាញ OECD បន្តរួមដំណើរ គាំទ្រ ដល់វៀតណាម ក្នុងការបង្កើនសមត្ថភាពក្នុងការកសាងផែនការ និងការអនុវត្តគោលនយោបាយ បង្កើនការប្រកួតប្រជែងរបស់ប្រទេសជាតិ និងបំពេញស្តង់ដារអភិបាលកិច្ចសកលរបស់ OECD។

ចែករំលែកបទពិសោធន៍ និងគាំទ្រស្ថាប័ននានារបស់វៀតណាមឱ្យចូលរួមកាន់តែស៊ីជម្រៅនៅក្នុងគណៈកម្មាធិការជំនាញរបស់ OECD។ លោកអគ្គលេខាធិការ OECD បានបញ្ជាក់ពីបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ហើយត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រវៀតណាមក្នុងការពិគ្រោះយោបល់គោលនយោបាយ និងបញ្ហាដែលវៀតណាមត្រូវការ៕

បកប្រែដោយ Duy Hoan