ពិធីបុណ្យគងឃ្មោះអាស៊ីអាគ្នេយ៍នឹងប្រព្រឹត្តទៅនៅទីក្រុង Da Lat
កប.អនឡាញ - នៅថ្ងៃទី២៣ ខែវិច្ឆិកា គណៈកម្មាធិការប្រជាជនខេត្ត Lam Dong (វៀតណាម) បានរៀបចំសន្និសីទសារព័ត៌មានស្តីពីការរៀបចំពិធីបុណ្យគងឃ្មោះអាស៊ីអាគ្នេយ៍ឆ្នាំ២០២៥។
ដោយមានប្រធានបទ "សំឡេងលាន់នៃបេតិកភណ្ឌ - ការតភ្ជាប់អនាគត" ពិធីបុណ្យគងឃ្មោះអាស៊ីអាគ្នេយ៍គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ នៅទីលាន Lam Vien សង្កាត់ Xuan Huong – ទីក្រុង Da Lat ខេត្ត Lam Dong (វៀតណាម)។
ក្រៅពីការចូលរួមពីក្រុមសិប្បករគងឃ្មោះចំនួន ៦ ក្រុមនៃខេត្ត Lam Dong ពិធីបុណ្យនេះក៏មានការចូលរួមពីក្រុមសិល្បករគងឃ្មោះចំនួន ៣ ក្រុមមកពីតំបន់ខ្ពង់រាបកណ្តាលដូចជា ខេត្ត Gia Lai ខេត្ត Dak Lak ខេត្ត Quang Ngai និងក្រុមសិល្បករគងឃ្មោះចំនួន ២ ក្រុមនៃខេត្ត Phu Tho។ ជាពិសេស ពិធីបុណ្យនេះក៏មានការចូលរួមពីក្រុមសិល្បករគងឃ្មោះចំនួន ៥ ក្រុមមកពីប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមមាន កម្ពុជា ឡាវ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ។
    |
 |
|
ប្រតិភូចូលរួមសន្និសីទសារព័ត៌មាន |
ចំណុចលេចធ្លោនៃពិធីបុណ្យនេះគឺការ “រួមបញ្ចូលគ្នាសំឡេងគងឃ្មោះអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៥” ដែលគ្រោងនឹងធ្វើឡើងនៅយប់ថ្ងៃទី ២០ ខែធ្នូ។ ទន្ទឹមនឹងនោះ ក្នុងក្របខ័ណ្ឌនៃកម្មវិធីនៅមានសកម្មភាពជាច្រើនដូចជា៖ ការបង្ហាញម៉ូដសង្គឹម សិក្ខាសាលាអន្តរជាតិ លំហវប្បធម៌និងទេសចរណ៍; ពិធីបុណ្យ “បេតិកភណ្ឌកាហ្វេសកល ២០២៥” និងបាញ់កាំជ្រួចស្វាគមន៍ឆ្នាំថ្មីសកល ២០២៦។
យោងតាមគណៈកម្មការរៀបចំ ពិធីបុណ្យនេះសំដៅលើកតម្កើងនិងផ្សព្វផ្សាយតម្លៃបេតិកភណ្ឌលំហវប្បធម៌គងឃ្មោះតំបន់ខ្ពង់រាបកណ្តាល Tay Nguyen និងបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរវប្បធម៌អន្តរជាតិ។ នេះក៏ជាសកម្មភាពមួយដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ទីក្រុង Da Lat ក្នុងការចូលរួម “បណ្តាញទីក្រុងច្នៃប្រឌិតក្នុងវិស័យតន្ត្រីរបស់អង្គការយូណេស្កូ”។
នៅក្នុងសន្និសីទសារព័ត៌មាន តំណាងអាជីវកម្មនិងបុគ្គលមួយចំនួនបានរៃអង្គាសទឹកប្រាក់ដើម្បីជួយឧបត្ថម្ភដល់ជនរួមជាតិនៅភាគកណ្ដាល - Tay Nguyen ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់៕
បកប្រែដោយ Pham Diep