ភាពយន្ដ "ភ្លៀងក្រហម" ចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់ភាពយន្តអន្តរជាតិល្អបំផុតនៅពានរង្វាន់អូស្ការឆ្នាំ២០២៦
កប.អនឡាញ - នៅថ្ងៃទី២២ ខែវិច្ឆិកា ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានជូនដំណឹងថា បណ្ឌិត្យសភាវិទ្យាសាស្ដ្រ សិល្បៈភាពយន្តអាមេរិក (AMPAS) បានប្រកាសពីភាពយន្តចំនួន ៨៦ ដែលបំពេញតាមលក្ខណៈវិនិច្ឆ័យដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងភាពយន្តអន្តរជាតិល្អបំផុតនៅពានរង្វាន់អូស្ការលើកទី៩៨ ឆ្នាំ២០២៦ ក្នុងនោះមាន ភាពយន្ដ "ភ្លៀងក្រហម" របស់វៀតណាមផងដែរ។