កងនាវាចិនអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្ត Khanh Hoa
កប.អនឡាញ - នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា កងនាវាលេខ ៩៨៩ នៃកងទ័ពជើងទឹករំដោះប្រជាជនចិន រួមមាន នាវាលេខ ៩៨៩ - Chang Bai Shan នាវាហ្វឹកហាត់លេខ ៨១ - Zheng He និងនាវាលេខ ៨៨ - Xiang Qian Jinលេខ ១ បានចូលចតនៅកំពង់ផែអន្តរជាតិ Cam Ranh និងបំពេញទស្សនកិច្ច នៅខេត្ត Khanh Hoa ប្រទេសវៀតណាម ។
លោកវរនាវីឯក Nguyen Minh Lanh នាយរងសេនាធិការនៃតំបន់លេខ ៤ កងទ័ពជើងទឹកប្រជាជនវៀតណាម បានធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍កងនាវាចិន។
    |
 |
|
គណៈប្រតិភូទាំងពីរបានថតរូបទុកជាអនុស្សាវរីយ៍ |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែវិច្ឆិកា ក្រុមមេបញ្ជាការកងនាវាលេខ ៩៨៩ នឹងចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa និងបញ្ជាការដ្ឋានតំបន់លេខ ៤ កងទ័ពជើងទឹកវៀតណាម, ទស្សនាកន្លែងហ្វឹកហាត់ និងចូលរួមប្រកួតកីឡាជាមួយកម្មាភិបាល និងសិក្ខាកាមនៃវិទ្យាស្ថានកងទ័ពជើងទឹក។ កងទ័ពជើងទឹកនៃភាគីទាំងពីរក៏បានរៀបចំសកម្មភាពទទួលស្វាគមន៍ ពិធីជប់លៀង និងទស្សនានាវារបស់គ្នាទៅវិញទៅមក។
ដំណើរទស្សនកិច្ចនេះ សំដៅអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវការព្រមព្រៀងរួមរវាងថ្នាក់ដឹកនាំនៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិចិន អំពីការបង្កើនការបញ្ជូននាវាយោធាមកបំពេញទស្សនកិច្ចគ្នាទៅវិញទៅមក លើកកម្ពស់ការយល់ដឹង ការជឿទុកចិត្តខាងនយោបាយ ការផ្លាស់ប្តូររវាងកងទ័ពជើងទឹកទាំងពីរ រួមចំណែកដល់ការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការការពារជាតិ វៀតណាម-ចិនឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។
បកប្រែដោយ Pham Diep