លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong មានជំនួបជាមួយប្រធានគណៈប្រតិភូមកពីប្រទេសមួយចំនួនដែលចូលរួមកិច្ចប្រជុំ ACDFM-22
កប.អនឡាញ - ក្នុងឱកាសដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមចូលរួមកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី ២២ (ACDFM-22) នៅទីក្រុង Kuala Lumpur (ប្រទេសម៉ាឡេស៊ី) នារសៀលថ្ងៃទី ១០ ខែកញ្ញា លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានជួបទ្វេភាគីជាមួយប្រធានគណៈប្រតិភូមកពីប្រទេសមួយចំនួន។