ដោយប្រារព្ធឡើងរៀងរាល់ពីរឆ្នាំម្តងដោយក្រសួងធុរកិច្ច និងពាណិជ្ជកម្មនៅមជ្ឈមណ្ឌលពិព័រណ៍ ExCel ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ពិព័រណ៍អន្តរជាតិស្តីពីសម្ភារៈបរិក្ខារការពារជាតិ និងសន្តិសុខ គឺជាពិព័រណ៍អន្តរជាតិដ៏មានកិត្យានុភាពមួយនៅលើពិភពលោក។ យោងតាមព័ត៌មានពីគណៈកម្មការរៀបចំ ការតាំងពិព័រណ៍ឆ្នាំនេះបានទាក់ទាញការចូលរួមរបស់សហគ្រាសការពារជាតិអន្តរជាតិប្រមាណ ១,៦០០ មកពីប្រទេស និងដែនដីចំនួន ៥០ ព្រមទាំងគណៈប្រតិភូជាច្រើនមកទស្សនា  និងតំណាងជាន់ខ្ពស់នៃក្រសួងការពារជាតិ និងកងទ័ពនៃប្រទេសដទៃទៀត។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Phung Si Tan និងគណៈប្រតិភូក្រសួងការពារប្រទេសវៀតណាម ទស្សនាស្តង់នៅពិព័រណ៍

អនុវត្តគោលនយោបាយរបស់បក្ស និងរដ្ឋលើការកសាង និងអភិវឌ្ឍឧស្សាហកម្មការពារជាតិរបស់វៀតណាមក្នុងទិសដៅសកម្ម ខ្លួនទៅពឹងខ្លួន ពហុបំណង និងទំនើប ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រសួងការពារប្រទេសវៀតណាមបានជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការលើឧស្សាហកម្មការពារជាតិជាមួយដៃគូអន្តរជាតិ រៀបចំប្រកបដោយជោគជ័យនូវពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមចំនួនពីរនៅទីក្រុងហាណូយ ដោយហេតុនេះបន្តកសាងមុខមាត់ និងកិត្យានុភាពនៃឧស្សាហកម្មការពារជាតិរបស់វៀតណាម លើឆាកអន្តរជាតិ និងតំបន់៕

បកប្រែដោយ Huyen Trang