តាមផែនការ កងឆ្មាំសមុទ្រវៀតណាមនឹងរៀបចំគណៈប្រតិភូដឹកនាំដោយលោកវរនាវីឯក Ngo Minh Tung អនុប្រធានសេនាធិការកងឆ្មាំសមុទ្រ នឹងចូលរួមកិច្ចប្រជុំកំពូលកងឆ្មាំសមុទ្រសកលលើកទី៤ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១២ ខែកញ្ញា។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំ លោកឧត្តមសេនីយ៍ត្រី Vu Trung Kien បានសង្កត់ធ្ងន់ថា៖ កិច្ចប្រជុំកំពូលកងឆ្មាំសមុទ្រសកលលើកទី ៤ គឺជាសកម្មភាពកិច្ចការបរទេសដ៏សំខាន់ ដែលនឹងបង្កើតឱកាសសម្រាប់ប្រទេសនានាផ្លាស់ប្តូរប្រកបដោយតម្លាភាព បើកចំហ និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមក ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខនាវាចរណ៍រួម។

លោកឧត្តមសេនីយ៍ត្រី Vu Trung Kien បានស្នើឲ្យសមាជិកគណៈប្រតិភូ ប្រកាន់ខ្ជាប់នូវខ្លឹមសារការងារ លើកកំពស់ការទទួលខុសត្រូវរៀងៗខ្លួន គោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ការទូតការពារជាតិ កសាងស្មារតីសាមគ្គីភាព និងការគាំទ្រគ្នាទៅវិញទៅមក... រួមចំណែកបំពេញភារកិច្ចរួមរបស់គណៈប្រតិភូ។ លើសពីនេះ សមាជិកទាំងឡាយគប្បីឆ្លៀតពេលវេលាដ៏មានតម្លៃ ដើម្បីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ការងារជាមួយកងកម្លាំងអនុវត្តច្បាប់លើសមុទ្រនៃប្រទេសដែលចូលរួមក្នុងកិច្ចប្រជុំនេះ៕

បកប្រែដោយ Huyen Trang