សកម្មភាពជាក់ស្តែងដែលត្រូវបានរៀបចំរួមមាន៖ សន្និសីទស្តីពីការតភ្ជាប់ពាណិជ្ជកម្មផលិតផល OCOP តំបន់ដីសណ្តទន្លេ Cuu Long ការប្រកួតប្រជែងផលិតផល OCOP គំរូនៅក្នុងតំបន់ដីសណ្តទន្លេ Cuu Long កន្លែងតាំងបង្ហាញផលិតផល OCOP គំរូរបស់វៀតណាម ដើម្បីណែនាំផលិតផលគំរូ OCOP ទូទាំងប្រទេស រួមផ្សំជាមួយការតាំងពិព័រណ៍ ថតរូបអនុស្សាវរីយ៍ ការណែនាំអំពីផលិតផលប្រចាំតំបន់ និងសកម្មភាពផ្សាយផ្ទាល់ដើម្បីផ្សព្វផ្សាយ និងតភ្ជាប់ការប្រើប្រាស់ផលិតផល។

leftcenterrightdel
ពិធីបិទបញ្ចប់វេទិកា OCOP តំបន់ដីសណ្ដទន្លេ Cuu Long ឆ្នាំ ២០២៥ (រូបថត៖ vov.vn)

វេទិកាឆ្នាំនេះបានប្រមូលផ្តុំស្តង់ចំនួន ២២៦ ដែលមានផលិតផល OCOP ប្រហែល ៥,៤០០ ផលិតផលប្រចាំតំបន់របស់សហគ្រាសចំនួន ៨៣ មកពីខេត្ត An Giang និងខេត្ត ក្រុងចំនួន ១២ នៅទូទាំងប្រទេស។ ព្រឹត្តិការណ៍នេះបានស្វាគមន៍អ្នកទស្សនា និងអ្នកទិញទំនិញជាង ១ ម៉ឺននាក់។ តាមរយៈនោះ ផលិតផល OCOP ត្រូវបានណែនាំ និងផ្សព្វផ្សាយដល់អ្នកប្រើប្រាស់ក្នុងស្រុក និងបរទេស៕

បកប្រែដោយ Thanh Cong