*ក្នុងជំនួបជាមួយលោក Sekiguchi Masakazu លោក Tran Quang Phuong បានអះអាងថា កិច្ចសហប្រតិបត្តិការសភាជាបណ្តាញសំខាន់ រួមចំណែកពង្រឹងទំនុកចិត្តផ្នែកនយោបាយ ជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន។

leftcenterrightdel
លោក Tran Quang Phuong ជួបពិភាក្សាការងារជាមួយលោក Sekiguchi Masakazu (រូបថត៖ daibieunhandan.vn)

លោកបានវាយតំលៃខ្ពស់ និងថ្លែងអំណរគុណជប៉ុនចំពោះការរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមតាមរយៈគម្រោងសហប្រតិបត្តិការ ODA និង FDI ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក។ លោកបានសម្តែងក្តីសង្ឃឹមថា ព្រឹទ្ធសភាជប៉ុននឹងគាំទ្ររដ្ឋាភិបាលជប៉ុនក្នុងការជួយវៀតណាមសម្រេចបាននូវគោលដៅចំនួន២ ក្នុងឱកាសរំលឹកខួប ១០០ ឆ្នាំ គឺក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍ជាមួយឧស្សាហកម្មទំនើបនៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥ ហើយពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀតណាម-ជប៉ុន តាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការសន្យា កិច្ចព្រមព្រៀង និងឯកសាររួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ... លោក Sekiguchi Masakazu បានឯកភាពជាមួយសំណើរបស់ លោក Tran Quang Phuong ហើយអះអាងថា នឹងខិតខំប្រឹងប្រែងជំរុញទំនាក់ទំនងជប៉ុន-វៀតណាមលើគ្រប់វិស័យ។

*ក្នុងជំនួបជាមួយលោក Genba Koichiro ភាគីទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការសំខាន់ៗរវាងប្រទេសទាំងពីរ តាមរយៈការជំរុញការអនុវត្តកិច្ចព្រមព្រៀង និងការប្តេជ្ញាចិត្តរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរលើវិស័យសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋាន ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ការពារជាតិ សន្តិសុខ ការធ្វើបរិវត្តកម្មឌីជីថល ជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ...

* ក្នុងឱកាសនេះ លោក Tran Quang Phuong អនុប្រធានរដ្ឋសភា បានជួបពិភាក្សាការងារជាមួយលោកស្រី Obuchi Yuko ប្រធានសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម និងលោក Nikai Toshihiro ទីប្រឹក្សាកិត្តិយសនៃសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀតណាម៕

បកប្រែដោយ Thuy Anh