ក្នុងកម្មវិធីនោះ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យយោធាលេខ២១១ បានពិនិត្យ ចែកថ្នាំដោយឥតគិតថ្លៃ ផ្តល់យោបល់អំពីការថែទាំសុខភាព និងវិធីបង្ការ និងប្រយុទ្ធនឹងជំងឺជូនប្រជាពលរដ្ឋជាង ៥០០ នាក់ មកពីគ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងគ្រួសារក្រីក្រនៅមូលដ្ឋាន។

leftcenterrightdel
គ្រូពេទ្យពិនិត្យសុខភាពជូនប្រជាជន

នាយកដ្ឋានភស្តុភារ និងបច្ចេកទេស មន្ទីរពេទ្យយោធាលេខ២១១ និងសាខាធនាគារ Vietcombank នៅខេត្ត Gia Lai ក៏បានប្រគល់អំណោយ និងគ្រឿងឧបភោគ បរិភោគដល់គ្រួសារជួបការលំបាកចំនួន ២០៣ គ្រួសារផងដែរ។ ថវិកាសរុបសម្រាប់កម្មវិធីគឺជិត ១២០ លានដុង។

លោកវរសេនីយ៍ឯក Pham Quynh នាយករងមន្ទីរពេទ្យយោធាលេខ ២១១ បានឲ្យដឹងថា ចាប់តាំងពីដើមឆ្នាំ២០២៥ មក មន្ទីរពេទ្យយោធាលេខ២១១ បានពិនិត្យជំងឺជូនប្រជាជន ៥៨,០០០ នាក់ ព្យាបាលជូនប្រជាជន ១៤,០០០ នាក់ ហើយរៀបចំការពិនិត្យសុខភាព ផ្ដល់យោបល់ និងចែកថ្នាំដោយឥតគិតថ្លៃដល់ប្រជាជន ៤.០០០ នាក់ ក្នុងបំណងរួមចំណែកថែទាំជីវភាពរស់នៅរបស់ប្រជាជន និងកសាង "ប្រៀបប្រយុទ្ធដោយពឹងផ្អែកលើប្រជាជន" ដោយរឹងមាំនៅមូលដ្ឋាន៕

បកប្រែដោយ Thuy Anh