នៅពិព័រណ៍នេះ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong និងក្រុមបេសកកម្មបានត្រួតពិនិត្យទីតាំងតាំងពិព័រណ៍របស់ក្រសួងការពារប្រទេស ទៅលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ច និងប្រជាជនដែលមកទស្សនាការតាំងពិព័រណ៍នេះ។

leftcenterrightdel
 

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong ពិនិត្យទីតាំងតាំងពិព័រណ៍របស់ក្រសួងការពារប្រទេស

បន្ទាប់ពីការត្រួតពិនិត្យ លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានវាយតំលៃខ្ពស់ចំពោះការតាំងពិព័រណ៍របស់ក្រសួងការពារប្រទេស ដែលធានានូវភាពវិជ្ជាជីវៈក្នុងការធានាភស្តុភារ ការទទួលភ្ញៀវ ការណែនាំអំពីការតាំងពិព័រណ៍ និងការធានាសន្តិសុខ សុវត្ថិភាព។ ជាពិសេស លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានវាយតំលៃខ្ពស់ចំពោះការបម្រើសម្រាប់ប្រជាជនរបស់អង្គភាពកងទ័ពដែលចូលរួមក្នុងការតាំងពិព័រណ៍។

តាងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេស លោកនាយឧត្តមសេនីយ៍ Nguyen Tan Cuong បានកោតសរសើរចំពោះកម្មាភិបាល និងយុទ្ធជនដែលចូលរួមក្នុងការតាំងពិព័រណ៍ ហើយសង្កត់ធ្ងន់ថា នេះជាព្រឹត្តិការណ៍សំខាន់មួយក្នុងចំណោមព្រឹត្តិការណ៍រំលឹកខួបលើកទី ៨០ នៃបដិវត្តន៍ខែសីហា និងទិវាបុណ្យឯករាជ្យជាតិជាតិថ្ងៃទី ២ ខែកញ្ញា។ ពិព័រណ៍នេះមានការចូលរួមពីអង្គភាព ក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាននានា ហើយទទួលភ្ញៀវទេសចរជាច្រើនមកទស្សនា។ តាមរយៈការតាំងពិព័រណ៍នេះ ទីតាំងតាំងពិព័រណ៍របស់ក្រសួងការពារប្រទេសបានបង្ហាញពីសមិទ្ធិផល និងលទ្ធផលនៃគម្រោងស្រាវជ្រាវវិទ្យាសាស្ត្រ ដំណើរការផលិតសព្វាវុធ និងបរិក្ខារបច្ចេកទេសរបស់កងទ័ព ក្នុងបំណងបញ្ជាក់ថា កងទ័ពត្រៀមខ្លួនជានិច្ចដើម្បីការពារឯករាជ្យ និងអធិបតេយ្យភាពរបស់មាតុភូមិ៕

បកប្រែដោយ Thuy Anh