ជាមួយអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (OIF) លើកទី១៩ របស់លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បន្តបញ្ជាក់តួនាទីរបស់វៀតណាមក្នុងនាមជាសមាជិកសំខាន់របស់សហគមន៍ហ្វ្រង់កូហ្វូនីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាការចូលរួមយ៉ាងសកម្ម និងមានទំនួលទសកម្មរបស់វៀតណាមក្នុងសកម្មភាពរបស់សហគមន៍ហ្វ្រង់កូហ្វូនីនិយាយដោយឡែក និងសហគមន៍អន្ដរជាតិនិយាយរួម រួមចំណែកពង្រឹង និងពង្រីកពហុភាគីនិយម កិច្ចសហប្រតិបត្តិការ សាមគ្គីភាពអន្តរជាតិ។

កិច្ចសហប្រតិបត្តិការវៀតណាម - OIF បន្តអភិវឌ្ឍបានល្អ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងនេះ។ អំពីវិស័យនយោបាយការទូត OIF យកចិត្តទុកដាក់យ៉ាងខ្លាំងលើតួនាទី និងការចូលរួមវិភាគទានរបស់វៀតណាម ដែលបានចាត់ទុកប្រទេសវៀតណាមជាគំរូនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ប្រកាន់យកប្រទេសវៀតណាមជាមជ្ឈភាពក្នុងសកម្មភាពសហប្រតិបត្តិការរបស់សហគមន៍ហ្វ្រង់កូហ្វូនីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ទាក់ទងនឹងសេដ្ឋកិច្ច - ពាណិជ្ជកម្ម ដែលមានប្រទេស និងដែនដីជាសមាជិកចំនួន ៨៨ (ដែលមានប្រទេសសមាជិកផ្លូវការ៥៤) មានប្រជាជនប្រមាណ ១.២ ពាន់លាននាក់ដែលស្មើនឹង ១៦% នៃផលិតផលក្នុងស្រុកសរុប និង ២០% នៃពាណិជ្ជកម្មពិភពលោក។  OIF មានសក្តានុពលជាច្រើនដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយប្រទេសវៀតណាមក្នុងវិស័យដូចជាកសិកម្មថាមពល ឌីជីថល / ការធ្វើបរិវត្តកម្មឌីជីថល។ រហូតមកដល់ពេលនេះប្រទេសវៀតណាមបានផ្លាស់ប្តូរពាណិជ្ជកម្មជាមួយប្រទេសជាសមាជិកផ្លូវការចំនួន ៤៤/៥៤ ប្រទេសរបស់ OIF ។ នៅចុងខែមិថុនាឆ្នាំ ២០២៤ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសវៀតណាមនិងបណ្តាប្រទេសជាសមាជិក OIF បានឈានដល់ ១៦.៨ ពាន់លានដុល្លារអាមេរិកកើនឡើង ១២.១៥% ក្នុងរយៈពេលដូចគ្នានៅឆ្នាំ ២០២៣។

ជាមួយប្រទេសបារាំងនេះគឺជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសបារាំងរបស់ប្រធានរដ្ឋវៀតណាមបន្ទាប់ពីរយៈពេល ២២ ឆ្នាំ ក្នុងបំណងជម្រុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររបស់វៀតណាម - បារាំងកាន់តែស៊ីជម្រៅ ដោយផ្អែកលើការអភិវឌ្ឍវិជ្ជមាននៃទំនាក់ទំនងទ្វេភាគីក្នុងរយៈពេល ៥០ ឆ្នាំកន្លងមក។ ទាក់ទងនឹងវិស័យនយោបាយ និងការទូត ប្រទេសទាំងពីរតែងតែរក្សាទំនាក់ទំនង និងផ្លាស់ប្តូរប្រតិភូជាប្រចាំ។ ភាគីទាំងពីរសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកក្នុងអង្គការអន្តរជាតិដូចជាអង្គការសហប្រជាជាតិ ASEM អាស៊ាន អឺរ៉ុប និងសហគមន៍ហ្វ្រង់កូហ្វូនី។

leftcenterrightdel
(រូប​ថត៖ vietnamplus.vn)

កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសេដ្ឋកិច្ចនៅតែបន្តក្លាយជាសសរស្តម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី។ បច្ចុប្បន្នប្រទេសបារាំងគឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៤ ជាវិនិយោគិនធំទី ២ និងជាឈរនៅ​កំពូលតារាងអំពី​ជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ប្រទេសវៀតណាមក្នុងសហភាពអឺរ៉ុប (EU) ។ ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង ៤២% ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ ដោយសម្រេចបាន ៤.៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ និង ២.៩៦ ពាន់លានដុល្លារកក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤។ បារាំងមានដើមទុនវិនិយោគដែលបានចុះបញ្ជីសរុបនៅប្រទេសវៀតណាមរហូតដល់ ៣.៦២ ពាន់លាន ដុល្លារ។ ប្រាក់កម្ចីអនុគ្រោះសរុបសម្រេចបាន ៣.៣ពាន់លានដុល្លារ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ បណ្តុះបណ្តាល ប្រទេសបារាំងតែងតែចាត់ទុកនេះជាគោលដៅអាទិភាពក្នុងកិច្ចសហប្រតិបត្តិការនៅប្រទេសវៀតណាមដោយផ្តោតសំខាន់ទៅលើការបង្រៀន និងការអភិវឌ្ឍបារាំង។ ទន្ទឹមនឹងនេះរាល់ឆ្នាំ រដ្ឋាភិបាលបានផ្តល់អាហារូបករណ៍សម្រាប់និស្សិតវៀតណាមមកប្រទេសបារាំងសិក្សាស្រាវជ្រាវថ្នាក់អនុបណ្ឌិត បណ្ឌិត ដើម្បីជួយដល់ប្រទេសវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាពខ្ពស់ ក្នុងវិស័យជាច្រើនដូចជា ការគ្រប់គ្រងសេដ្ឋកិច្ច ធនាគារហិរញ្ញវត្ថុ ច្បាប់ បច្ចេកវិទ្យាថ្មី ...

កិច្ចសហប្រតិបត្តិការវប្បធម៌ - ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសទាំងពីរកំពុងកើនឡើង។ ជារៀងរាល់ឆ្នាំរដ្ឋាភិបាលបារាំងបានផ្តល់ថវិកាប្រមាណ  ៥ លានអឺរ៉ូសម្រាប់កិច្ចសហប្រតិបត្តិការវប្បធម៌ជាមួយប្រទេសវៀតណាម។ ប្រទេសបារាំងជាប់ចំណាត់ថ្នាក់ទី ៧ ក្នុងចំណោមប្រទេស និងដែនដី ដែលមានការវិនិយោគច្រើនបំផុតនៅក្នុងប្រទេសវៀតណាមដោយមាន ១៤ គម្រោងដែលមានតម្លៃ ១៨៨ លានដុល្លារ។ ទន្ទឹមនឹងនេះដែរប្រទេសវៀតណាមបានកំណត់ថាប្រទេសបារាំងគឺជាទីផ្សារភ្ញៀវទេចរណ៍​ដ៏សំខាន់មួយ។ ភាគីទាំងពីរបានរៀបចំឆ្នាំវៀតណាម - បារាំងដោយជោគជ័យនៅប្រទេសទាំងពីរដើម្បីអបអរសាទរខួបលើកទី ៤០ (១៨៧៣-២០១៣) និង ៥០ ឆ្នាំ (១៩៧៣-២០២៣) នៃការ​បង្កើតទំនាក់ទំនងការទូត និង១០ ឆ្នាំនៃការ​បង្កើត​ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រ (២០១៣-២០២៣) ។

កិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ការពារជាតិសន្តិសុខ សុខាភិបាល និងកិច្ចសហប្រតិបត្តិការក្នុងស្រុកមានភាពរស់រវើក និងត្រូវបានពង្រឹង និងពង្រីកដោយឥតឈប់ឈរ។ សហគមន៍វៀតណាមនៅប្រទេសបារាំងមានប្រជាជនប្រមាណ ៣៥០០០០ នាក់ដែលជាសហគមន៍វៀតណាមធំជាងគេនៅអ៊ឺរ៉ុប មានការចូលរួមវិភាគទានជាច្រើនដល់ប្រទេសសាមី និងផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយស្រុកកំណើត។

យើងជឿជាក់ថាការចូលរួម​កិច្ចប្រជុំកំពូលកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (OIF) លើកទី ១៩ និងដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង របស់លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម នឹងទទួលបានជោគជ័យ ដែលចូលរួមក្នុងរួមចំណែកជំរុញទំនាក់ទំនងវៀតណាម - OIF និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - បារាំង អភិវឌ្ឍន៍កាន់តែស៊ីជម្រៅ និងជាក់ស្តែង។ អាស្រ័យ​លើ​នេះ​បន្តបញ្ជាក់ពីគោលនយោបាយឯករាជ្យ ស្វ័យភាព សន្តិភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ ធ្វើពិពិធកម្ម និងពហុភាគី នៃទំនាក់ទំនងបរទេសរបស់វៀតណាម៕

បកប្រែដោយ Duy Hoan