នេះជាឱកាសដើម្បីបង្ហាញពីទំនាក់ទំនងសហប្រតិបត្តិការល្អប្រសើររវាងវៀតណាមនិងអង្គការយូណេស្កូ ព្រមទាំងជំរុញថែមទៀតទំនាក់ទំនងកិច្ចសហប្រតិបត្តិការនេះ ក្នុងប៉ុន្មានឆ្នាំខាងមុខ។

លោក Xing Qu បានសង្កត់ធ្ងន់ថា ចាប់តាំងពីវៀតណាមបានចូលជាសមាជិកយូណេស្កូ ក្នុងឆ្នាំ ១៩៧៦ វៀតណាមគឺជាគំរូឆ្នើមនៃកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ពូនជ្រុំដោយឥតឈប់ឈរដល់ទំនាក់ទំនងជាមួយយូណេស្កូ។ លើសពីនេះ វៀតណាមបន្តជាដៃគូដ៏គួរឱ្យទុកចិត្តរបស់យូណេស្កូ ក្នុងការលើកសំណើនិងការអនុវត្តគំនិតផ្តួចផ្តើមនានា ដើម្បីរួមចំណែកលើកកម្ពស់តួនាទី និងឋានៈរបស់យូណេស្កូនៅក្នុងបរិបទពិភពលោកថ្មី។

leftcenterrightdel
អគ្គនាយករងយូណេស្កូ បានអះអាងថា វៀតណាមជាគំរូនៃកិច្ចសហប្រតិបត្តិការប្រកប ដោយប្រសិទ្ធភាពរវាងយូណេស្កូ និងប្រទេសជាសមាជិក។ រូបថត៖ nhandan.vn

អគ្គនាយករងនៃអង្គការយូណេស្កូ លោក Xing Qu បានឲ្យដឹងថា យូណេស្កូបានអំដំណើរ និងជួយឧបត្ថម្ភវៀតណាមក្នុងដំណើរការផ្លាស់ប្តូរ ហើយបានអះអាងនូវបំណងចង់សហការជាមួយវៀតណាមក្នុងប៉ុន្មានឆ្នាំខាងមុខ ជាពិសេសលើវិស័យដូចជា៖ ការផ្លាស់ប្តូរឌីជីថល ការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព។ យូណេស្កូក៏នឹងគាំទ្រវៀតណាមក្នុងការរៀបចំក្របខ័ណ្ឌគោលនយោបាយ និងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងវប្បធម៌នៅថ្នាក់ជាតិ ដើម្បីធានាឲ្យសមស្របទៅនឹងក្របខ័ណ្ឌអន្តរជាតិដែលមានស្រាប់; ជំរុញការអនុវត្តគម្រោងឈានមុខ គំរូល្អនៃភាពជាដៃគូរដ្ឋ-ឯកជន លើកកម្ពស់ស្វ័យភាពរបស់ស្ត្រីនិងយុវជន និងធានាឱ្យមានការអប់រំប្រកបដោយគុណភាព សមភាព និងបរិយាប័ន្ន៕

តាម vovworld.vn