និមិត្តរូបនៃទំនាក់ទំនងមិត្តភាពដ៏ល្អប្រពៃរវាងវៀតណាម និងម៉ុងហ្គោលី

សូមបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅម៉ុងហ្គោលី នាព្រឹកថ្ងៃទី ១ តុលា លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅទស្សនាសាលាអន្ដរកម្រិតលេខ ១៤ ដែលបានប្រសិទ្ធនាមតាមលោកប្រធានហូជីមិញនៅរដ្ឋធានី Ulaanbaatar។ នៅទីនេះ លោក To Lam អគ្គលេខាបក្សនិងជាប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់​វៀតណាមបានដាក់កម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ និងទស្សនាបន្ទប់ប្រពៃណីហូជីមិញក្នុងបរិវេណសាលា។

លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម មានសេចក្តីសោមនស្សរីករាយដោយឃើញថា សាលាអន្តរកម្រិតលេខ ១៤ ដែលបានប្រសិទ្ធនាមតាមលោកប្រធានហូជីមិញ គឺជាសាលាឈានមុខគេមួយ ជាគំរូនៃខឿនអប់រំទំនើបនិងជឿនលឿននៅប្រទេសម៉ុងហ្គោលីដែលបានបណ្តុះបណ្តាលមេដឹកនាំម៉ុងហ្គោលីជាច្រើនរូប។ ជាពិសេស សាលាក៏ជានិមិត្តរូបមួយនៃទំនាក់ទំនងមិត្តភាពដ៏ល្អប្រពៃរវាងវៀតណាម និងម៉ុងហ្គោលីផងដែរ។

leftcenterrightdel
លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅម៉ុងហ្គោលីដោយជោគជ័យ​​ (រូបថត៖ vnanet.vn)

* នាព្រឹកថ្ងៃដដែល លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅបំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាម ជួបសំណេះសំណាលជាមួយកម្មាភិបាលស្ថានទូត បុគ្គលិកនិងតំណាងសហគមន៍វៀតណាមនៅម៉ុងហ្គោលី។

ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យអភិវឌ្ឍសមស្របនឹងសក្តានុពល

នារសៀលថ្ងៃទី ១ តុលា នៅរដ្ឋធានី Ulaanbaatar លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ បានទទួលជួបជាមួយថ្នាក់ដឹកនាំអង្គការសេដ្ឋកិច្ចមួយចំនួនរបស់ម៉ុងហ្គោលី។

ក្នុងជំនួបនេះ លោក To Lam បានអះអាងថា ក្នុងរយៈពេល ៧០ ឆ្នាំចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត (១៩៥៤-២០២៤)មក ទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម និងម៉ុងហ្គោលីបានបន្តពង្រឹងនិងអភិវឌ្ឍន៍ដោយឥតឈប់ឈរ។ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ត្រូវបានរក្សាជាប្រចាំ ការយល់ដឹង និងទំនុកចិត្តរវាងប្រទេសទាំងពីរត្រូវបានពង្រឹងជានិច្ច កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានវឌ្ឍនភាពថ្មី ទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជាង ១២០ លានដុល្លារក្នុងឆ្នាំ ២០២៣។

លោក To Lam បានវាយតម្លៃខ្ពស់ចំពោះការរៀបចំសកម្មភាពជាច្រើនដូចជា កិច្ចសហប្រតិបត្តិការរវាងអង្គការសេដ្ឋកិច្ច និងធុរកិច្ចនៃប្រទេសទាំងពីរ ដោយហេតុនោះ រួមចំណែកក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរអភិវឌ្ឍឲ្យសមស្របនឹងសក្ដានុពល។

លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម បានអះអាងថា វៀតណាមនិងម៉ុងហ្គោលីមានសក្តានុពល និងឱកាសជាច្រើនសម្រាប់ការអភិវឌ្ឍយ៉ាងខ្លាំង។ លោកអគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមស្នើឱ្យស្ថាប័នមានសមត្ថកិច្ចនៃភាគីទាំងពីរបន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីសម្រួលដល់ទំនិញជ្រៀតចូលទីផ្សារគ្នាទៅវិញទៅមកដូចជា ផលិតផលកសិកម្ម  រ៉ែ សំណង់ និងកិច្ចសហប្រតិបត្តិការ logistics ការធ្វើបរិវត្ដកម្មឌីជីថល ថាមពលបៃតង ថាមពលស្អាត។

* ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅម៉ុងហ្គោលីរបស់លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋ នារសៀលថ្ងៃទី ១ តុលា លោក Le Hoai Trung លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សបានជួបជាមួយលោក Yangug Sodbaatar អគ្គលេខាធិការនៃគណបក្សប្រជាជនម៉ុងហ្គោលី និងលោក Batchimeg អនុប្រធានគណបក្សប្រជាធិបតេយ្យម៉ុងហ្គោលី៕

បកប្រែដោយ Pham Diep