បន្ទាប់ពីតំណាងក្រសួង ស្ថាប័ន និងឧបនាយករដ្ឋមន្ត្រី ឆ្លើយបំភ្លឺបញ្ហានានា ដែលសមាគម និងសហគ្រាស​បាន​លើកឡើងនោះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ក្រោមការដឹកនាំរបស់បក្ស និងរដ្ឋ ការដឹកនាំ និងគ្រប់គ្រងរបស់រដ្ឋាភិបាល រួមទាំងការចូលរួមយ៉ាងសកម្មពីប្រព័ន្ធនយោបាយទាំងមូល គ្រប់លំដាប់ថ្នាក់ ជាពិសេសនៅតាមមូលដ្ឋាន និងសហគ្រាស​សំណង់នោះ​ បច្ចុប្បន្នគម្រោងសំខាន់ៗរបស់ប្រទេសជាតិកំពុងត្រូវបានអនុវត្តយ៉ាងសកម្ម ហើយគម្រោងជាច្រើនបានបញ្ចប់ និងបញ្ចប់ជាបណ្តើរៗ និងបន្តត្រូវ​បាន​អនុវត្តយ៉ាងសកម្ម ដោយ​បង្កើតកម្លាំងចលករក្នុងការសាងសង់ និងអភិវឌ្ឍន៍ប្រទេស...

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយសហគ្រាស​សំណង់

ដោយលើកឡើងពីភារកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដែលកំណត់ដោយមហាសន្និបាតបក្សលើកទី ១៣ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានកំណត់ភារកិច្ចចំនួន ៦ ដើម្បីដោះស្រាយការលំបាកឧបសគ្គ ព្រមទាំងជំរុញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ  ដែលក្នុងនោះ លោកនាយករដ្ឋមន្ត្រី លើកច្បាស់ថា ការអនុវត្តយុទ្ធសាស្ត្រហេដ្ឋារចនាសម្ព័ន្ធ គឺជាកម្លាំងចលក រួមចំណែកក្នុងបុព្វហេតុឧស្សាហូបនីយកម្ម និងទំនើបកម្មរបស់ប្រទេស បើកការអភិវឌ្ឍថ្មី សេវាថ្មី កាត់បន្ថយការចំណាយ  logistics បង្កើតការងារសម្រាប់ប្រជាជន និងការអភិវឌ្ឍសហគ្រាស​។ ដូច្នេះត្រូវមានយន្តការ និងគោលនយោបាយដើម្បីកៀងគរធនធានទាំងអស់ រួមមាន៖ ធនធានពីរដ្ឋ សហគ្រាស​ ប្រជាជន អ្នកវិនិយោគ និងធនធានពីកិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជន ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាយុទ្ធសាស្ត្រ ក្នុងស្មារតី “ផ្ដល់ផលប្រយោជន៍ដល់រដ្ឋ ប្រជាជន និងសហគ្រាស ដោយភាពស្មើគ្នា"; អនុវត្តប្រកបដោយប្រសិទ្ធភាពនៃបដិវត្តន៍ឧស្សាហកម្មទី៤ ជំរុញការផ្ទេរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងបង្កើនការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍នៃយុគសម័យថ្មី។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អញ្ជើញជាអធិបតីក្នុងជំនួបពិភាក្សាការងារជាមួយសហគ្រាស​សំណង់

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឱ្យសហគ្រាសទាំង​ឡាយ​លើកកម្ពស់ស្មារតីខ្លួនទីពឹងខ្លួន និងកិច្ចខិតខំប្រឹងប្រែង ក្រោមការជួយគាំទ្រពីរដ្ឋ របបនយោបាយ ធនធាន និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រទេសរីកចម្រើនរឹងមាំ។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា រដ្ឋាភិបាល ក្រសួង ស្ថាប័ន មូលដ្ឋាន ត្រូវចែករំលែកការលំបាក និងបញ្ហាប្រឈមនានា ដោះស្រាយឱ្យបានទាន់ពេលវេលា ដើម្បីជួយឱ្យសហគ្រាស​មានការអភិវឌ្ឍន៍ រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនយ៉ាងឆាប់រហ័ស និងចីរភាព ...

បកប្រែដោយ Pham Diep