យោងតាមក្រសួងសុខាភិបាលលីបង់ ការវាយប្រហារតាមផ្លូវអាកាសបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥ នាក់ស្លាប់ និង ១១ នាក់រងរបួស។ មុនពេលការវាយប្រហារតាមផ្លូវអាកាសនៅកណ្តាលទីក្រុងបេរូត អ៊ីស្រាអែលបានធ្វើការវាយប្រហារតាមផ្លូវអាកាសចំនួនបីលើកនៅក្នុងតំបន់ Haret Hreik នៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ។ កងទ័ពអ៊ីស្រាអែលបានទាមទារឱ្យប្រជាជននៅតំបន់ភាគខាងត្បូងទីក្រុងបេរូតជម្លៀសចេញ បន្ទាប់ពីបានប្រកាសបើកការវាយប្រហារបន្ថែមទៀតលើមូលដ្ឋានរបស់ក្រុមហេសបូឡានៅប្រទេសលីបង់​។

leftcenterrightdel
ផ្សែងហុយឡើងបន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទីប្រជុំជន Khiyam ប្រទេសលីបង់ ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២៤។ រូបថត៖ THX/TTXVN

នាយករដ្ឋមន្ត្រីបណ្តោះអាសន្នរបស់លីបង់ លោក Najib Mikati កាលពីយប់ថ្ងៃទី ២ ខែតុលា បានចោទប្រកាន់ថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសនេះ បានធ្វើឱ្យមនុស្ស ១,២ លាននាក់ត្រូវជម្រៀសចេញ។ លោក Mikati បានអំពាវនាវឱ្យអនុវត្តន៍បទឈប់បាញ់ជាបន្ទាន់ រវាងកងទ័ពអ៊ីស្រាអែល និងក្រុមហេសបូឡា ដើម្បីបញ្ឈប់ការបង្ហូរឈាមគ្នា និងបញ្ឈប់ការបំផ្លិចបំផ្លាញប្រទេសលីបង់។

កាលពីយប់ថ្ងៃទី ២ ខែតុលា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា អង្គភាពជួរមុខនៅក្នុងយុទ្ធនាការវាយប្រហារលើគោកនៅភាគខាងត្បូងប្រទេសលីបង់បានបាត់បង់ទាហានរហូតដល់ទៅ ៨ នាក់ក្នុងនោះមាននាយទាហានចំនួន ៣ នាក់ ត្រឹមតែមួយថ្ងៃនៃការប៉ះទង្គិចគ្នាជាមួយខ្មាន់កាំភ្លើងហេសបូឡា។ នេះជាការបាត់បង់ដ៏ធ្ងន់ធ្ងរបំផុតសម្រាប់ IDF នៅក្នុងការប្រយុទ្ធឆ្លងព្រំដែន ជាមួយក្រុមហេសបូឡា អស់រយៈពេល១ឆ្នាំកន្លងទៅ៕

តាម​ vovworld.vn