“អំពើខាងលើរបស់កងកម្លាំងអនុវត្តច្បាប់ចិនបានរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa បំពានច្បាប់អន្តរជាតិ និងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ និងប្រឆាំងនឹងទស្សនៈរួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរស្តីពីការឃ្លាំមើល និងការគ្រប់គ្រងជម្លោះនៅលើសមុទ្រកាន់តែប្រសើរឡើង។ វៀតណាមព្រួយបារម្ភយ៉ាងខ្លាំង  មិនពេញចិត្ត និងប្រឆាំងជំទាស់ពេញទំហឹងអំពើឃោរឃៅរបស់កងកម្លាំងអនុវត្តច្បាប់ចិនចំពោះអ្នកនេសាទ និងទូកនេសាទវៀតណាម ដែលប្រតិបត្តិនៅប្រជុំកោះ Hoang Sa របស់វៀតណាម ដោយវាយឱ្យរបួស គំរាមកំហែងអាយុជីវិត និងបង្កការខូចខាតទ្រព្យសម្បត្តិរបស់អ្នកនេសាទវៀតណាម។

leftcenterrightdel
លោកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម (រូបថត៖ vnanet.vn)

ក្រសួងការបរទេសវៀតណាមបានទាក់ទងទៅកាន់ស្ថានទូតចិនប្រចាំទីក្រុងហាណូយ ដោយប្រឆាំងជំទាស់យ៉ាងខ្លាំងចំពោះអំពើខាងលើរបស់កងកម្លាំងអនុវត្តច្បាប់របស់ចិន ព្រមទាំងស្នើឱ្យភាគីចិនគោរពទាំងស្រុងនូវអធិបតេយ្យភាពរបស់វៀតណាមលើប្រជុំកោះ Hoang Sa  ស៊ើបអង្កេតជាបន្ទាន់និងជូនដំណឹងលទ្ធផលដល់ភាគីវៀតណាម ហើយកុំឲ្យកើតសកម្មភាពស្រដៀងគ្នានេះទៀតឡើយ”៕

បកប្រែដោយ Huyen Trang