គណៈប្រតិភូបានជួបសវនាការ និងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំគណបក្សនយោបាយ និងរដ្ឋអាហ្រ្វិកខាងត្បូង រួមទាំងលោក Cyril Ramaphosa ប្រធានាធិបតីអាហ្រ្វិកខាងត្បូង ប្រធានគណបក្សសមាជជាតិអាហ្វ្រិក (ANC) កាន់អំណាចនៅអាហ្វ្រិកខាងត្បូង; លោកស្រី Thokozile Didiza ប្រធានរដ្ឋសភាអាហ្រ្វិកខាងត្បូង និងលោក Solly Mapaila អគ្គលេខាគណបក្សកុម្មុយនិស្តអាហ្វ្រិកខាងត្បូង។

leftcenterrightdel
លោក Cyril Ramaphosa ប្រធានាធិបតីអាហ្រ្វិកខាងត្បូង ប្រធានគណបក្ស ANC (ខាងឆ្វេង) ជូនវត្ថុអនុស្សាវរីយ៍ជូនលោក Phan Dinh Trac (រូបថត៖ vnanet.vn)

ដោយសម្តែងនូវបំណងចង់បន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរវៀតណាម-អាហ្វ្រិកខាងត្បូង ឲ្យកាន់តែស៊ីជម្រៅ និងប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ លោក Phan Dinh Trac បានស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់; ជំរុញការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍លើការកាន់អំណាច ការកសាងបក្ស ក្រុមជួរកម្មាភិបាលនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម; ជំរុញទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងអង្គការសង្គម-នយោបាយនៃប្រទេសទាំងពីរ; ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរ; ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីលើវិស័យដែលភាគីទាំងពីរមានប្រៀបខ្លាំង និងតម្រូវការដូចជា កសិកម្ម រ៉ែ វាយនភណ្ឌ ឱសថ។ល។

leftcenterrightdel
លោកស្រី Thokozile Didiza ប្រធានរដ្ឋសភាអាហ្រ្វិកខាងត្បូង ទទួលជួបលោក Phan Dinh Trac (រូបថត៖ vnanet.vn)

លោក Phan Dinh Trac បានស្នើឱ្យភាគីទាំងពីរបន្តគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី និងអង្គការអន្តរជាតិនានា; អាហ្វ្រិកខាងត្បូងជួយឧបត្ថម្ភវៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយសហភាពអាហ្រ្វិក (AU) និងអង្គការនានាដែលអាហ្វ្រិកខាងត្បូងជាសមាជិកដូចជាសហភាពគយភាគខាងត្បូងអាហ្វ្រិក; ជំរុញការចរចាដើម្បីចុះហត្ថលេខាលើឯកសារច្បាប់ ដើម្បីបង្កើតក្របខណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យវិនិយោគ ពន្ធគយ ការការពារ និងប្រឆាំងឧក្រិដ្ឋកម្ម និងជំនួយផ្នែកច្បាប់ទៅវិញទៅមក៕

បកប្រែដោយ Huyen Trang