យោងតាមអគ្គនាយក UNDP ការចូលរួមយ៉ាងសកម្មរបស់វៀតណាមក្នុងបណ្តាវេទិកាពហុភាគីមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការបង្កើតរាល់គោលនយោបាយសកលប្រកបដោយបរិយាប័ន្ន និងភាពជាដៃគូរវាងវៀតណាម និង UNDP ក៏ជួយពង្រឹងតួនាទីដឹកនាំរបស់វៀតណាមក្នុងការដោះស្រាយអាទិភាពអភិវឌ្ឍន៍ក្នុងតំបន់និងអន្តរជាតិ។

leftcenterrightdel
អគ្គនាយក UNDP លោក Achim Steiner ក្នុងជំនួបជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក To Lam នៅទីក្រុងញូវយ៉ក (រូបថត៖ UNDP)

យោងតាមអគ្គនាយក UNDP លោក Achim Steiner ការដែលនាពេលថ្មីៗនេះ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ To Lam អញ្ជើញចូលរូមសប្តាហ៍កំពូលនៃមហាសន្និបាតអង្គការសហប្រជាជាតិបានអះអាងជាថ្មីនូវការជួយឧបត្ថម្ភរបស់វៀតណាមចំពោះអង្គការពហុភាគីធំជាងគេលើពិភពលោក និងការរួមចំណែកជាវិជ្ជមានរបស់វៀតណាមចំពោះគំនិតផ្តួចផ្តើមផ្សេងៗរបស់អង្គការសហប្រជាជាតិដូចជា៖ ការរក្សាសន្តិភាព សកម្មភាពអាកាសធាតុ គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និង "អនុសញ្ញាដើម្បីអនាគត" ទើបសម្រេចបាននាពេលថ្មីៗនេះ។ អគ្គនាយក UNDP ជឿជាក់ថា ទំនាក់ទំនងរវាងវៀតណាមនិងអង្គការសហប្រជាជាតិនិយាយរួម កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិនិយាយដោយឡែក នឹងកាន់តែរឹងមាំនាពេលខាងមុខ៕

តាម vovworld.vn