leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
ថ្នាក់ដឹកនាំទីក្រុង Chau Doc ចែកអំណោយដល់ឃុំជ័យជោគ និងឃុំកំពង់ក្រសាំង

ក្នុងឱកាសនេះ ក្រុមការងារទីក្រុង Chau Doc ផ្តល់ថវិកាចំនួន ៥០ លានដុង ដល់អាជ្ញាធរស្រុកបូរីជលសា និង អង្ករ ២ តោន មី ២០០ កេស និងអំណោយចំនួន ១០ ជូនអាជ្ញាធរ និងប្រជាពលរដ្ឋដែលជួបការលំបាកក្នុងឃុំជ័យជោគ និងឃុំកំពង់ក្រសាំង។ ប៉ុស្តិ៍ការពារព្រំដែន Vinh Nguon ប្រគល់អំណោយចំនួន ៤ ដល់កងកម្លាំងការពារព្រំដែន និងអាហារូបករណ៍ចំនួន ២ ដល់សិស្សចំនួន ២ នាក់; អាជ្ញាធរសង្កាត់ Vinh Nguon និងឃុំ Vinh Te បានប្រគល់អំណោយចំនួន ៩ ដល់អាជ្ញាធរឃុំជ័យជោគ និងឃុំកំពង់ក្រសាំង។

តាមរយៈសកម្មភាពសួរសុខទុក្ខ អបអរសាទរ និងផ្តល់អំណោយនេះ ក្នុងគោលបំណងពង្រឹង និងអភិវឌ្ឍទំនាក់ទំនងប្រពៃណីល្អ បង្ហាញពីចំណងសាមគ្គីភាព និងមិត្តភាពរវាងអាជ្ញាធរ កងកម្លាំងការពារព្រំដែន និងអង្គការមហានជននៃមូលដ្ឋាន​នានា​ក្នុងតំបន់ព្រំដែនវៀតណាម-កម្ពុជា ក្រោមពាក្យស្លោក ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង”។

បកប្រែដោយ Duy Hoan