ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានទទួលស្គាល់ និងលើកសរសើរចំពោះកម្មាភិបាល និងយុទ្ធជននៃស្ថាប័ន និងអង្គភាពនានាក្នុងជួរកងទ័ព ជាពិសេសកងកម្លាំងដែលចូលរួមដោយផ្ទាល់ក្នុងការបង្ការ ទប់ទល់ និងជំនះពុះពារផលវិបាកដោយសារព្យុះលេខ៣ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។ ស្តីពីភារកិច្ចសំខាន់ៗមួយចំនួននាពេលខាងមុខ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យកម្មាភិបាល និងយុទ្ធជននៃកងទ័ពទាំងមូលបន្តរក្សាការត្រៀមខ្លួនប្រយុទ្ធជាស្រេច គ្រប់គ្រងយ៉ាងតឹងរ៉ឹងដែនអាកាស ដែនសមុទ្រ តំបន់ព្រំដែន  លំហរអ៊ីនធឺណែត ជាពិសេសក្នុងតំបន់យុទ្ធសាស្ត្រ និងសំខាន់; ប្រកាន់ខ្ជាប់ វាយតម្លៃ ព្យាករណ៍ស្ថានភាពឱ្យបានត្រឹមត្រូវ ផ្តល់សេនាធិការទាន់ពេលវេលា និងដោះស្រាយស្ថានការណ៍ប្រកបដោយប្រសិទ្ធភាព សម្របសម្រួលដើម្បីរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅទូទាំងប្រទេស។ល។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ជាអធិបតីនៃកិច្ចប្រជុំប្រចាំខែកញ្ញារបស់ក្រសួងការពារប្រទេស

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យកងទ័ពទាំងមូលបន្តធ្វើបានល្អក្នុងការអប់រំនយោបាយសតិអារម្មណ៍ ផ្តល់ព័ត៌មានឃោសនានិងតំរង់ទិសសតិអារម្មណ៍ និងមតិសាធារណៈ; ផ្សព្វផ្សាយពីសកម្មភាពរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី២  ខែធ្នូ ឆ្នាំ ១៩៤៤ / ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤) និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៨៩ / ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤); អនុវត្តប្រកបដោយប្រសិទ្ធភាពនូវការងារចលនាប្រជាជន គោលនយោបាយ ខែកំពូល "ដើម្បីជនក្រីក្រ" និងសកម្មភាព "តបស្នងសងគុណ" រៀបចំសកម្មភាពកិច្ចការបរទេសការពារជាតិប្រកបដោយប្រសិទ្ធភាព។

ទន្ទឹមនឹងនោះ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវការងារភស្តុភារ បច្ចេកទេស ផែនការ និងវិនិយោគ ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច។ បង្កើនផលិតកម្ម ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតយ៉ាងសកម្ម ធានាជីវភាព និងសុខភាពរបស់កងទ័ពក្នុងរដូវផ្លាស់ប្តូរ។ ពង្រឹងការត្រួតពិនិត្យ ដោះស្រាយការបំពានយ៉ាងតឹងរ៉ឹង ធានាការបណ្តុះបណ្តាល ការងារ និងសុវត្ថិភាពចរាចរណ៍។ល៕

បកប្រែដោយ Huyen Trang