លោករដ្ឋមន្ត្រី Phan Van Giang បានវាយតម្លៃខ្ពស់ និងលើកសរសើរចំពោះស្ថាប័ន និងអង្គភាពនានា ជាពិសេសអគ្គសេនាធិការដ្ឋាន អគ្គស្នងការនយោបាយ បញ្ជាការដ្ឋានរដ្ឋធានីហាណូយ និងស្ថាប័នមុខងាររបស់ក្រសួងការពារប្រទេស ដែលបានយកចិត្តទុកដាក់ លើកសំណូមពរ ណែនាំ និងធ្វើបានល្អនូវកាត្រៀមរៀបចំលំហាត់សមយុទ្ធតាមការគ្រោងទុក ជាពិសេសក្នុងអំឡុងពេលដែលត្រូវឆ្លើយតប និងជម្នះពុះពារផលវិបាកយ៉ាងធ្ងន់ធ្ងរដោយសារព្យុះលេខ៣។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ថ្លែងមតិក្នុងពិធីបើកលំហាត់សមយុទ្ធការពារទប់ទល់ទីក្រុងហាណូយ

ដើម្បីឱ្យលំហាត់សមយុទ្ធទទួលបានជោគជ័យ និងធានាសុវត្ថិភាពលើគ្រប់វិស័យ លោករដ្ឋមន្ត្រី Phan Van Giang បានស្នើឲ្យគណៈកម្មការដឹកនាំ ស្ថាប័នគណៈកម្មការដឹកនាំ ក្រុមការងារនៃបណ្តាក្រសួង ស្ថាប័នមជ្ឈិមនានា រៀបចំធ្វើលំហាត់សមយុទ្ធយ៉ាងជិតស្និទ្ធ សម្រេចបាននូវគោលដៅ និងតម្រូវការដែលបានកំណត់; ត្រួតពិនិត្យ និងដឹកនាំក្របខណ្ឌលំហាត់សមយុទ្ធ ឲ្យបានត្រឹមត្រូវ និងធានាបានខ្លឹមសារ ដើម្បីដកបទពិសោធន៍សម្រាប់ឆ្នាំបន្តបន្ទាប់។ល។

លោករដ្ឋមន្ត្រី Phan Van Giang បានស្នើឱ្យគណៈកម្មាធិការបក្ស និងគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ យកចិត្តទុកដាក់ដឹកនាំ និងចូលរួមយ៉ាងពេញលេញក្នុងលំហាត់សមយុទ្ធនេះតាមការគ្រោងទុក; អនុវត្តផែនការហាត់សមយ៉ាងតឹងរ៉ឹង អនុវត្តតាមខ្លឹមសារយ៉ាងដិតដល់ ដោះស្រាយស្ថានភាពដោយបត់បែន ធានាសុវត្ថិភាព និងបំពេញតាមពេលវេលាដែលបានកំណត់។ អង្គភាពកងទ័ពដែលចូលរួមក្នុងលំហាត់សមយុទ្ធនេះ ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវវិន័យ និងបទប្បញ្ញត្តិរបស់គណៈកម្មការដឹកនាំ សាមគ្គីគ្នា និងត្រៀមអនុវត្តប្រតិបត្តិការការពារទប់ទល់ស្របតាមគោលការណ៍ ធានាបាននូវគុណភាព និងប្រសិទ្ធភាព។ កម្លាំងសន្តិសុខរក្សាទំនួលខុសត្រូវ បម្រើយ៉ាងយកចិត្តទុកដាក់ និងធានាគ្រប់ទិដ្ឋភាពនៃលំហាត់សមយុទ្ធ។ ក្នុងអំឡុងពេលធ្វើសមយុទ្ធ ស្ថាប័ន និងអង្គភាពនានាអនុវត្តយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិស្តីពីការរក្សាសម្ងាត់ ការការពារសម្ងាត់របស់រដ្ឋ និងសម្ងាត់យោធា ធានាសុវត្ថិភាពអំពីមនុស្ស អាវុធ ឧបករណ៍បច្ចេកទេស និងទ្រព្យសម្បត្តិរបស់រដ្ឋ និងប្រជាជន។

តាមផែនការ លំហាត់សមយុទ្ធការពារទប់ទល់ទីក្រុងហាណូយឆ្នាំ ២០២៤ នឹងបញ្ចប់នៅថ្ងៃទី ២ ខែតុលា៕

បកប្រែដោយ Huyen Trang