អញ្ជើញចូលរួមនិងដឹកនាំលំហាត់សមយុទ្ធមានលោកស្រី Bui Thi Minh Hoai លេខាគណៈកម្មាធិការបក្សទីក្រុងហាណូយ ប្រធានគណៈកម្មាធិការដឹកនាំលំហាត់សមយុទ្ធការពារទប់ទល់ទីក្រុងហាណូយ និងលោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងជាអនុប្រធានគណៈកម្មាធិការដឹកនាំលំហាត់​សមយុទ្ធនៃក្រសួងការពារប្រទេស រួមទាំងថ្នាក់ដឹកនាំក្រសួងនគរបាល និងថ្នាក់ដឹកនាំអង្គភាពនានានៃក្រសួងការពារប្រទេសវៀត​ណាម​​ផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ថ្លែងក្នុងលំហាត់សមយុទ្ធ
leftcenterrightdel
ប្រតិភូទាំងឡាយទស្សនាលំហាត់សមយុទ្ធ

លំហាត់សមយុទ្ធនេះ ជាឱកាសសម្រាប់លើកកម្ពស់សមត្ថភាពដឹកនាំរបស់គណៈកម្មាធិការបក្ស អាជ្ញាធរ និងបញ្ជាការដ្ឋានការពារទប់ទល់គ្រប់លំដាប់ថ្នាក់, វាយតំលៃតួនាទីផ្នែកសេនាធិការរបស់អង្គភាពយោធា នគរបាល ទីភ្នាក់ងារ ស្ថាប័ន និងអង្គការនានារបស់ទីក្រុងហាណូយក្នុងការការពារទប់ទល់ បង្ការនិងជំនះផលវិបាកនៃសង្គ្រាម, ទប់ស្កាត់ ប្រយុទ្ធប្រឆាំងនិងជំនះផលវិបាកនៃឧប្បត្តិហេតុ គ្រោះមហន្តរាយ គ្រោះធម្មជាតិ និងជំងឺរាតត្បាត, ការពារប្រជាជន ទីភ្នាក់ងារ អង្គការ និងខឿនសេដ្ឋកិច្ចជាតិ។ តាមរយៈលំហាត់សមយុទ្ធ សំដៅផ្សព្វផ្សាយ អប់រំនិងលើកកម្ពស់ការយល់ដឹង និងទំនួលខុសត្រូវរបស់គ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធនិងប្រជាពលរដ្ឋរាជធានីហាណូយអំពីការពារទប់ទល់ក្នុងគ្រប់ស្ថានភាព។

leftcenterrightdel
កម្លាំងវិស្វកម្មស្វែងរក និងជួយសង្គ្រោះជនរងគ្រោះ
leftcenterrightdel
 
leftcenterrightdel
បណ្ដាកម្លាំង​ចូលរួមពន្លត់​អគ្គិភ័យ​
leftcenterrightdel
កម្លាំងទ័ពជើងអាកាសចូលរួមសង្គ្រោះនៅលំហាត់សមយុទ្ធ

ថ្លែងនៅលំហាត់សមយុទ្ធ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានកត់សម្គាល់ និងកោតសរសើរចំពោះលទ្ធផល និងស្មារតីទទួលខុសត្រូវក្នុងការជំនះការលំបាករបស់កងកម្លាំងចូលរួមលំហាត់សមយុទ្ធនេះ។ ដោយសង្កត់ធ្ងន់លើគោលបំណង តម្រូវការ និងសារៈសំខាន់នៃលំហាត់សមយុទ្ធការពារទប់ទល់ទីក្រុងហាណូយ លោកប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាមសង្ឃឹមថា គ្រប់លំដាប់ថ្នាក់ និងស្ថាប័ននានានៃទីក្រុងហាណូយ និងកងកម្លាំងចូលរួមលំហាត់សមយុទ្ធនេះនឹងទទួលយកចំណេះដឹង ដកបទពិសោធន៍ លើកកំពស់លទ្ធផលដែលសម្រេចបាន លើកកម្ពស់សមត្ថភាពក្នុងការផ្តល់យោបល់ជូនគណៈកម្មាធិការបក្សទីក្រុង និងគណៈកម្មាធិការប្រជាជនក្នុងការអនុវត្តច្បាប់ស្តីពីការការពារទប់ទល់ និងភារកិច្ចរបស់ទីក្រុងហាណូយ លើកកំពស់សមត្ថភាពទប់ទល់  និងដោះស្រាយស្ថានការណ៍ដោយជោគជ័យ។

លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong ជឿជាក់ថា ដោយផ្អែកលើលទ្ធផលជាក់ស្ដែងនៃលំហាត់សមយុទ្ធ និងដោះស្រាយស្ថានភាពជាក់ស្ដែង A2 ទីក្រុងហាណូយនឹងបន្តសម្រេចបានជោគជ័យនូវលំហាត់សមយុទ្ធការពារទប់ទល់ឆ្នាំ ២០២៤៕

បកប្រែដោយ Pham Diep