ត្រៀមរៀបចំឲ្យបានល្អនូវសកម្មភាពអបអរសាទរទិវាបង្កើតកងទ័ពប្រជាជនវៀតណាម
កប.អនឡាញ - នាថ្ងៃទី ១ ខែតុលា គណៈកម្មការរៀបចំសកម្មភាពរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៤៤ / ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២៤) និងខួបលើកទី ៣៥ នៃទិវាការពារជាតិដោយប្រជាជនទាំងមូល (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៨៩ / ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៤) បានរៀបចំសន្និសីទលើកទី៣។
លោកឧត្តមសេនីយ៍ឯក Vo Minh Luong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម ប្រធានគណៈកម្មការរៀបចំសកម្មភាពរំលឹកខួប បានធ្វើជាប្រធានសន្និសីទ។
|
|
លោកឧត្តមសេនីយ៍ឯក Vo Minh Luong ថ្លែងមតិក្នុងសន្និសីទ |
នាពេលកន្លងមកនេះ ស្ថាប័ន ក្រសួង និងមូលដ្ឋានទាំងឡាយបានរៀបចំផែនការអបអរសាទរខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម បំផុសការប្រឡងប្រណាំង ដើម្បីបង្កើតបរិយាកាសរស់រវើក។ ដើម្បីត្រៀមរៀបចំសកម្មភាពអបអរសាទរ គណៈកម្មាធិការបក្សយោធាមជ្ឈិម និងក្រសួងការពារប្រទេសបានបើកកម្មវិធីប្រឡងប្រណាំង “មោទនភាពប្រពៃណី - បន្តសរសេរជ័យជំនះ - សក្តិសមជាកងទ័ពរបស់លោកអ៊ំ ហូ” ក្នុងកងទ័ពទាំងមូល ស្នើអំពីការជូនគ្រឿងឥស្សរិយយសហូជីមិញ ដល់កងទ័ពប្រជាជនវៀតណាម បញ្ជាឲ្យនាយកដ្ឋានសេដ្ឋកិច្ចអនុវត្តផែនការរៀបចំមណ្ឌលតាំងបង្ហាញសមិទ្ធិផលនានាក្នុងការកសាងកងកម្លាំងប្រដាប់អាវុធប្រជាជន កសាងខឿនការពារជាតិដោយដោយប្រជាជនទាំងមូល តភ្ជាប់ជាមួយនឹងពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាមឆ្នាំ២០២៤។ ទន្ទឹមនឹងនោះ អគ្គស្នងការដ្ឋាននយោបាយវៀតណាម កងទ័ពប្រជាជន និងស្ថាប័ន អង្គភាពផ្សេងៗទៀត បានដឹកនាំ សហការ និងរៀបចំការឃោសនាយ៉ាងទូលំទូលាយអំពីព្រឹត្តិការណ៍នេះ ដោយមានខ្លឹមសារ និងទម្រង់សម្បូរបែប។ អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមបានដឹកនាំនាយកដ្ឋានឃោសនាអប់រំ អនុវត្តផែនការរៀបចំសកម្មភាពការបរទេសផ្សេងៗទៀត។
ថ្លែងមតិក្នុងសន្និសីទនេះ លោកឧត្តមសេនីយ៍ឯក Vo Minh Luong បានទទួលស្គាល់ និងកោតសរសើរចំពោះលទ្ធផលនៃការបំពេញភារកិច្ចរបស់ស្ថាប័ន អង្គភាពនានា ហើយស្នើឲ្យអង្គភាព ក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន សហការយ៉ាងជិតស្និទ្ធជាមួយក្រសួងការពារប្រទេស ក្នុងការត្រៀមរៀបចំសកម្មភាពអបអរសាទរ។ ទីភ្នាក់ងារព័ត៌មាន និងសារព័ត៌មានក្នុង និងក្រៅកងទ័ព បង្កើតផែនការ និងកម្មវិធីផ្សព្វផ្សាយតាមទម្រង់សមស្រប បង្កើតឥទ្ធិពលយ៉ាងទូលំទូលាយនៅក្នុងបក្ស និងសង្គម។ ក្នុងអំឡុងពេលអនុវត្ត ប្រសិនបើមានការលំបាក ឬបញ្ហាណាមួយ ត្រូវរាយការណ៍ភ្លាមៗទៅកាន់គណៈកម្មាធិការរៀបចំ តាមរយៈស្ថាប័នអចិន្ត្រៃយ៍៕
បកប្រែដោយ Thanh Cong