នៅកិច្ចពិគ្រោះយោបល់នេះ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពសន្តិសុខដែនសមុទ្រនៅសមុទ្រខាងកើត និងតំបន់សមុទ្រជុំវិញ ព្រមទាំងពិនិត្យឡើងវិញនូវការងារចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់បច្ចុប្បន្ន និងទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចពិគ្រោះយោបល់

នាពេលកន្លងមក កងទ័ពជើងទឹកទាំងពីរបានអនុវត្ដប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្ដិការ និងសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន រួមចំណែកពង្រឹងបន្ថែមទៀតនូវទំនុកចិត្ត និងការយោគយល់គ្នាទៅវិញទៅមក ការពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ព និងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។  កងទ័ពជើងទឹកទាំងពីរបានសហការយ៉ាងសកម្មក្នុងការដោះស្រាយរាល់បញ្ហាដែលកើតឡើងនៅសមុទ្រ ដោយគោរពគោលការណ៍ និងច្បាប់អន្តរជាតិ ក៏ដូចជាច្បាប់របស់ប្រទេសនីមួយៗ ដើម្បីកសាងតំបន់សមុទ្រខាងកើតទៅជាតំបន់សមុទ្រសន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

leftcenterrightdel
ប្រធានគណៈប្រតិភូកងទ័ពជើងទឹកនៃប្រទេសទាំងពីរបានចុះហត្ថលេខា និងប្រគល់កំណត់ហេតុនៃសម័យប្រជុំពិគ្រោះយោបល់

នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការដោយផ្អែកលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាដូចជា៖ រក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ យន្ដការសន្ទនានិងពិគ្រោះយោបល់ ជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ ការស្វែងរកនិងសង្គ្រោះអ្នកនេសាទនៅសមុទ្រ។ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការហ្វឹកហ្វឺន និងបណ្តុះបណ្តាល និងផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យដែលភាគីទាំងពីរមានការយកចិត្ដទុកដាក់ដូចគ្នា។

leftcenterrightdel
លោកវរសេនីយ៍ឯក Nguyen Van Bach ប្រគល់វត្ថុអនុស្សាវរីយ៍ជូនលោកឧត្តមនាវីត្រី Jose Ma Ambrosio Q Ezpeleta

នាថ្ងៃដដែល គណៈប្រតិភូកងទ័ពជើងទឹកហ្វីលីពីន បានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំបញ្ជាការដ្ឋានកងទ័ពជើងទឹកវៀតណាម។ លោកវរសេនីយ៍ឯក Nguyen Van Bach មេបញ្ជាការរង​ នាយសេនាធិការនៃកងទ័ពជើងទឹកវៀតណាមបានទទួលជួបគណៈប្រតិភូ។

leftcenterrightdel
កងទ័ពជើងទឹកនៃប្រទេសទាំងពីរថតរូបជាអនុស្សាវរីយ៍

ក្នុងជំនួបនេះ លោកវរសេនីយ៍ឯក Nguyen Van Bach បានវាយតំលៃខ្ពស់ចំពោះជោគជ័យនៃសម័យប្រជុំពិគ្រោះយោបល់ ហើយសង្ឃឹមថា នាពេលខាងមុខ ខ្លឹមសារនៃសហប្រតិបត្ដិការដែលបានឯកភាពគ្នាក្នុងសម័យប្រជុំពិគ្រោះយោបល់នឹងត្រូវបានអនុវត្តប្រកប​ដោយប្រសិទ្ធភាពដោយភាគីទាំងពីរ ជាពិសេសក្នុងឆ្នាំ ២០២៥ ប្រទេសទាំងពីរប្រារព្ធខួបលើកទី ១០ នៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ រួមចំណែករក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់  និងពិភពលោក៕

បកប្រែដោយ Thanh Cong