leftcenterrightdel
ប្រតិភូចូល​រួម​ពិធី

ក្នុងអំឡុងពេលសិក្សា និងស្រាវជ្រាវនៅវិទ្យាស្ថានការពារជាតិ សិក្ខាកាមអន្តរជាតិសិក្សាអំពីប្រវត្តិនៃការកសាង និងការពារប្រទេសរបស់ប្រជាជនវៀតណាម វប្បធម៌យោធា សង្គ្រាមប្រជាជន និងការការពារជាតិដោយប្រជាជនទាំងមូល ប្រព័ន្ធនយោបាយ គោលនយោបាយការបរទេស គោលនយោបាយការពារជាតិ និងកម្លាំងការពារជាតិរបស់វៀតណាម; ចរិត ប្រពៃណី និងរចនាសម្ព័ន្ធរបស់កងទ័ពប្រជាជនវៀតណាម បញ្ហាជនជាតិ សាសនា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅវៀតណាម ស្រាវជ្រាវ និងទៅទស្សនកិច្ចតាមបណ្តាអង្គភាព និងមូលដ្ឋានមួយចំនួន។

leftcenterrightdel
ប្រតីភូទាំងឡាយ​ថតរូប​ជុំ​គ្នា

ថ្លែងមតិក្នុងពិធីបិទ លោកឧត្តមសេនីយ៍ឯក Tran Viet Khoa បានសម្តែងនូវក្តីសង្ឃឹមថា សិក្ខាកាមនៃវគ្គ​បណ្តុះបណ្តាល​មន្ត្រីការពារជាតិអន្តរជាតិនឹងក្លាយជា “ឯកអគ្គរដ្ឋទូតសន្តិភាព” រួមចំណែកយ៉ាងសកម្មក្នុងការកសាងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការសន្តិភាពរវាងកងទ័ព និងប្រទេសខ្លួនជាមួយកងទ័ព និងប្រទេសវៀតណាម រួមចំណែកក្នុងការពង្រឹង និងរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងជុំវិញពិភពលោក។

បកប្រែដោយ Duy Hoan