សាលានាយទាហានកងទ័ពជើងគោកលេខ ១ រៀបចំពិធីប្រគល់សញ្ញាបត្រដល់សិក្ខាកាមវគ្គទី៤០ នៃកងទ័ពប្រជាជនឡាវ
កប.អនឡាញ - នាថ្ងៃទី ២៨ ខែកក្កដា សាលានាយទាហានកងទ័ពជើងគោកលេខ ១ បានប្រារព្ធពិធីប្រគល់សញ្ញាបត្រដល់សិក្ខាកាមវគ្គទី ៤០ នៃកងទ័ពប្រជាជនឡាវ។ លោកវរសេនីយ៍ឯក Nguyen Khac Thom នាយករងសាលានាយទាហានកងទ័ពជើងគោកលេខ ១ បានជាអធិបតីនៃពិធី។
ក្នុងអំឡុងពេលនៃដំណើរការសិក្សា ហាត់ពត់លត់ដំ សិក្ខាកាមនៃកងទ័ពប្រជាជនឡាវបានអនុវត្តយ៉ាងតឹងរឹងនូវបទប្បញ្ញត្តិនៃការប្រឡង និងការធ្វើតេស្ត។
មានប្រសាសន៍នៅក្នុងពិធីប្រគល់សញ្ញាបត្រ លោកវរសេនីយ៍ឯក Nguyen Khac Thom បានលើកសរសើរចំពោះកម្មាភិបាល និងសិក្ខាកាមនៃកងទ័ពប្រជាជនឡាវ ដែលតែងតែលើកកំពស់ស្មារតីសាមគ្គីភាព ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងបំពេញភារកិច្ចឱ្យបានល្អបំផុត។
    |
 |
លោកវរសេនីយ៍ឯក Nguyen Khac Thom នាយករងសាលានាយទាហានកងទ័ពជើងគោកលេខ ១ (កណ្តាល) ប្រគល់សញ្ញាបត្រដល់សិក្ខាកាមឡាវ |
ក្នុងអំឡុងពេលសិក្សា និងហាត់ពត់លត់ដំ នៅសាលានាយទាហានកងទ័ពជើងគោកលេខ ១ សិក្ខាកាមវគ្គទី៤០ តែងតែទទួលបានការយកចិត្តទុកដាក់ និងការបង្កើតលក្ខខណ្ឌអំណោយផលពីគណៈកម្មាធិការបក្ស គណៈនាយកសាលា និងពីកម្មាភិបាល គ្រូបង្រៀន និងអង្គភាពនានារបស់វៀតណាម។ មុននឹងសិក្ខាកាមកងទ័ពប្រជាជនឡាវត្រឡប់មកប្រទេសវិញ សាលានាយទាហានកងទ័ពជើងគោកលេខ ១ សង្ឃឹមថា សិក្ខាកាមនៃកងទ័ពប្រជាជនឡាវនឹងពាំនាំយកចំណេះដឹង ជំនាញ និងបទពិសោធន៍ដែលទទួលក្នុងវគ្គសិក្សានេះ មកបំពេញតួនាទី ភារកិច្ចក្នុងមុខតំណែងនីមួយៗ។
ក្នុងពិធីប្រគល់សញ្ញាបត្រ តាងនាមគណៈកម្មាធិការបក្ស និងគណៈនាយក លោកវរសេនីយ៍ឯក Nguyen Khac Thom នាយករងសាលានាយទាហានកងទ័ពជើងគោកលេខ ១ បានប្រគល់សញ្ញាបត្រ និងប័ណ្ណសរសើរ ដល់បុគ្គលដែលបានបញ្ចប់ភារកិច្ចយ៉ាងល្អប្រសើរ៕
បកប្រែដោយ Huyen Trang