leftcenterrightdel
ពិធីទទួលស្វាគមន៍នាវាកងទ័ពជើងទឹកឥណ្ឌានៅកំពង់ផែ Tien Sa
leftcenterrightdel
តំណាងតំបន់លេខ៣ កងទ័ពជើងទឹកវៀតណាម ផ្តល់ផ្កាជូនមេបញ្ជាការនាវាកងទ័ពជើងទឹកឥណ្ឌា

ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមនាយទាហាន និងមេបញ្ជាការនាវាបានជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុង Da Nang យោធភូមិភាគទី៥ និងតំបន់លេខ៣ កងទ័ពជើងទឹក ព្រមទាំងស្វាគមន៍គណៈប្រតិភូវៀតណាមមកទស្សនានាវា។ នាយទាហាន និងនាវិកនៃនាវាចូលរួមការប្រកួតបាល់ទះជាមិត្តភាពជាមួយកម្មាភិបាល និងយុទ្ធជននៃតំបន់លេខ៣ កងទ័ពជើងទឹក និងទៅទស្សនានៅមូលដ្ឋាន។

leftcenterrightdel
ប្រតិភូថតរូបទុកជាអនុស្សាវរីយ៍
leftcenterrightdel
នាវាកងទ័ពជើងទឹកឥណ្ឌា នៅកំពង់ផែ Tien Sa
leftcenterrightdel
នាវាកងទ័ពជើងទឹកឥណ្ឌា នៅកំពង់ផែ Tien Sa

ដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹកឥណ្ឌាទៅកាន់ទីក្រុង Da Nang រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក ស្របតាមគោលនយោបាយជំរុញទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ឥណ្ឌា។ ជាពិសេសក្នុងឆ្នាំ ២០២៦ ប្រទេសទាំងពីរមានបំណងប្រារព្ធខួបលើកទី ១០ នៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ឥណ្ឌា (២០១៦-២០២៦)៕

បកប្រែដោយ Huyen Trang