លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា រដ្ឋាភិបាល ក្រសួងការពារជាតិ និងកងទ័ពប្រជាជនវៀតណាម តែងតែយកចិត្តទុកដាក់ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការយ៉ាងសំខាន់ជាមួយរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងកម្លាំងប្រដាប់អាវុធរបស់ UAE ស្របតាមផលប្រយោជន៍ស្របច្បាប់របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងប្រទេស និងតំបន់នីមួយៗ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien វាយតំលៃខ្ពស់ចំពោះការវិវឌ្ឍន៍ជាវិជ្ជមានក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ ជាពិសេសក្នុងវិស័យផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ គាំទ្រយ៉ាងសកម្ម និងបញ្ជូនគណៈប្រតិភូទៅចូលរួមពិព័រណ៌ការពារជាតិអន្តរជាតិ សន្និសីទ និងសិក្ខាសាលាដែលរៀបចំដោយភាគីនីមួយៗ ...

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកឧត្តមសេនីយ៍ទោ Ibrahim Nasser Al-Alawi

នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien និងលោកឧត្តមសេនីយ៍ទោ Ibrahim Nasser Al-Alawi បានវាយតំលៃខ្ពស់​ចំពោះទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និង UAE ដែលក្នុងនោះ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិចាំបាច់ត្រូវអភិវឌ្ឍ ដើម្បីពង្រឹងទំនុកចិត្ត និងបង្កើតសន្ទុះសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យការទូត សេដ្ឋកិច្ច និងវប្បធម៌។ ភាគីទាំងពីរចែករំលែកភាពស្រដៀងគ្នាជាច្រើនក្នុងការកសាងកងទ័ព និងឧស្សាហកម្មការពារជាតិដែលពឹងផ្អែកលើខ្លួនឯង។ ភាគីទាំងពីរបានផ្ដល់អាទិភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនាពេលខាងមុខ តាមរយៈការចុះហត្ថលេខា និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារសហប្រតិបត្តិការនានា ដោយផ្តោតលើវិស័យដូចខាងក្រោម៖ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ការបណ្តុះបណ្តាល ការថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ ឧស្សាហកម្មការពារជាតិ ពាណិជ្ជកម្មយោធា សន្តិសុខតាមអ៊ីនធឺណិត សន្តិសុខដែនសមុទ្រ ការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី កិច្ចសហប្រតិបត្តិការលើវិស័យភស្តុភារ ពេទ្យយោធា។ល។

leftcenterrightdel
ភាគីទាំងពីរចុះហត្ថលេខាលើលិខិតសម្តែងបំណងនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

នៅចុងបញ្ចប់នៃជំនួបនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើលិខិតសម្តែងបំណងនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ តម្រង់ទិសការអភិវឌ្ឍកាន់តែខ្លាំងក្លានៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរនាពេលខាងមុខ ស្របតាមការយល់ដឹងរួមរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ សមស្របនឹងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - UAE៕

បកប្រែដោយ Duy Hoan