ទទួលស្វាគមន៍គណៈប្រតិភូទៅកាន់ប្រទេសទួរគី លោករដ្ឋមន្ត្រី Yasar Guler បានសម្តែងនូវសេចក្តីរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនិយាយរួម និងក្រសួងការពារជាតិទាំងពីរនិយាយដោយឡែក ក្នុងរយៈពេលកន្លងមក។ លោកបានថ្លែងអំណរគុណក្រសួងការពារប្រទេសវៀតណាមដែលបានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមពិព័រណ៍ឧស្សាហកម្មការពារជាតិអន្តរជាតិ (IDEF) 2025។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជួបសន្ទនាជាមួយ លោក Yasar Guler រដ្ឋមន្ត្រីការពារជាតិទួរគី 

អរគុណថ្នាក់ដឹកនាំក្រសួងការពារជាតិទួរគីដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតម្លៃខ្ពស់ចំពោះទំហំនៃការតាំងពិព័រណ៍ IDEF 2025 និងភាពវិជ្ជាជីវៈក្នុងការរៀបចំរបស់ក្រសួងការពារជាតិទួរគី។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្វាគមន៍ចំពោះសហគ្រាស និងគ្រឹះស្ថានឧស្សាហកម្មការពារជាតិទួរគី ចូលរួមក្នុងការតាំងបង្ហាញផលិតផលនៅឯពិព័រណ៍ការពារជាតិអន្តរជាតិវៀតណាម ដែលគ្រោងនឹងប្រារព្ធឡើងនៅចុងឆ្នាំ២០២៦។

ក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជូនសារលិខិតរបស់លោកនាយឧត្តមសេនីយ៍ឯក Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញ លោក Yasar Guler រដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី អញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមនាពេលខាងមុខ ព្រមទាំងបានអះអាងថា ការដែលក្រសួងការពារជាតិនៃប្រទេសទាំងពីរសម្រេចចិត្តតែងតាំងអនុព័ន្ធយោធាប្រចាំនៅប្រទេសនិមួយៗនឹងរួមចំណែកជំរុញកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ ឱ្យកាន់តែជាក់ស្តែង និងស៊ីជម្រៅ។ វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីបង្កើតលក្ខខណ្ឌអំណោយផលទាំងអស់ដើម្បីទួរគីដាក់ពង្រាយការិយាល័យអនុព័ន្ធយោធាប្រចាំនៅវៀតណាមឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យភាគីទាំងពីរសិក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដូចតទៅ៖ ការផ្លាស់ប្តូរគណៈប្រតិភូ ការបណ្តុះបណ្តាល ការជំនះពុះពារលើផលវិបាកនៃយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលបន្សល់ពីសង្គ្រាម វិស័យឧស្សាហកម្មការពារជាតិ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការក្នុងការថែរក្សាសន្តិភាព សន្តិសុខតាមអ៊ីនធឺណិត របស់អង្គការសហប្រជាជាតិ និងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសន្តិសុខមិនប្រពៃណី ...

ចែករំលែកខ្លឹមសារដែលលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទើបនឹងលើកមក លោក Yasar Guler រដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី មានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីជាមួយវៀតណាម ត្រៀមខ្លួនជាស្រេចជំរុញការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការបណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហប្រតិបត្តិការកងទ័ពជើងទឹក ... ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មការពារជាតិ ទួរគីត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយវៀតណាមស្របតាមតម្រូវការ និងសមត្ថភាពរបស់ភាគីនីមួយៗ។

leftcenterrightdel
 

leftcenterrightdel
 

leftcenterrightdel
លោកអនុរដ្ឋមន្ត្រី Hoang Xuan Chien និងលោកអនុរដ្ឋមន្ត្រី Musa Heybet ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិទួរគី ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

នាថ្ងៃដដែល លោកអនុរដ្ឋមន្ត្រី Hoang Xuan Chien និងលោកអនុរដ្ឋមន្ត្រី Musa Heybet បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងក្រសួងការពារប្រទេសវៀតណាម និងក្រសួងការពារជាតិទួរគី ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះគឺជាការអភិវឌ្ឍន៍ដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ បង្កើតច្រករបៀង និងក្របខណ្ឌជំរុញកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ចែករំលែកបញ្ហាយុទ្ធសាស្ត្រដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ ការបណ្តុះបណ្តាល វិស័យឧស្សាហកម្មការពារជាតិ ការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងវិស័យផ្សេងៗទៀតតាមការព្រមព្រៀងរបស់ភាគីទាំងពីរ រួមចំណែកយ៉ាងសកម្មក្នុងការពង្រឹងទំនាក់ទំនងវៀតណាម-ទួរគី ដែលក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិកាន់តែមានប្រសិទ្ឋិភាព។

បកប្រែដោយ​ Duy Hoan