កម្មវិធីបណ្តុះបណ្តាលសម្រាប់កងទ័ពជើងអាកាសថៃត្រូវបានរៀបចំឡើងតាមសារាចរ និងការណែនាំថ្មីរបស់ក្រសួងការពារប្រទេស នាយកដ្ឋានឃោសនាអប់រំ-សាលា (អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាម) ស្តីពីកម្មវិធីបណ្ដុះបណ្ដាលសម្រាប់សិក្ខាកាមអន្តរជាតិ ជាពិសេសកម្មវិធីបណ្ដុះបណ្ដាលសម្រាប់មេបញ្ជាការកងវរសេនាធំ និងកងពលតូចនៃកងទ័ពជើងអាកាសថៃ។ ខ្លឹមសារនៃកម្មវិធីផ្តោតលើចំណេះដឹងទូទៅ ចំណេះដឹងជាមូលដ្ឋានស្ដីពីជំនាញ ព្រមទាំងសិទ្ធិមនុស្ស និងការបង្វឹកបង្ហាត់រាងកាយ។

leftcenterrightdel
លោកវរសេនីយ៍ឯក បណ្ឌិត Nguyen Phuc Hai ធ្វើជាអធិបតីក្នុងការពិនិត្យ

ថ្លែងមតិនៅក្នុងការពិនិត្យ លោកវរសេនីយ៍ឯក បណ្ឌិត Nguyen Phuc Hai បានវាយតំលៃខ្ពស់ចំពោះលក្ខណៈវិទ្យាសាស្ត្រ ស្ថាន ភាពជាក់ស្តែង និងលទ្ធភាពអនុវត្តកម្មវិធី ព្រមទាំងសង្កត់ធ្ងន់ថា ការរៀបចំ និងការវាយតម្លៃកម្មវិធីបណ្ដុះបណ្ដាលនេះ មិនត្រឹមតែរួមចំណែកលើកកំពស់គុណភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីទំនួលខុសត្រូវ និងកិត្យានុភាពរបស់វិទ្យាស្ថានសភា បញ្ជាក់ពីតួនាទី និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យអប់រំ និងបណ្តុះបណ្តាលយោធារវាងវៀតណាម និងបណ្ដាប្រទេសក្នុងតំបន់ទៀតផង៕

បកប្រែដោយ Thuy Anh