យោធភូមិភាគទី១ ត្រៀមខ្លួនជាស្រេចចូលរួមការបង្វឹកបង្ហាត់រួមគ្នារវាងកងទ័ពជើងគោកវៀតណាមនិងចិននៅឆ្នាំ២០២៥
កប.អនឡាញ - នាថ្ងៃទី ១៦ និងថ្ងៃទី ១៧ ខែកក្កដា ក្រុមបេសកកម្មយោធភូមិភាគទី១នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី Nguyen Van Lich មេបញ្ជាការរងនៃយោធភូមិភាគ បានចុះត្រួតពិនិត្យការបង្វឹកបង្ហាត់នៃកងកម្លាំងដែលចូលរួម “ការបង្វឹកបង្ហាត់រួមគ្នារវាងកងទ័ពជើងគោកវៀតណាមនិងចិន” ឆ្នាំ ២០២៥ នៅកងវរសេនាធំលេខ ១២៣ បញ្ជាការដ្ឋានយោធាខេត្ត Lang Son។
តាមរយៈការត្រួតពិនិត្យបង្ហាញឲ្យឃើញថា អង្គភាពនិងកងកម្លាំងទាំងឡាយត្រូវបានទទួលការបណ្តុះបណ្តាលនិងបង្វឹកបង្ហាត់ស្របតាមផែនការបង្វឹកបង្ហាត់រួមគ្នា ដែលឯកភាពជាមួយប្រទេសចិន។
    |
 |
គណៈកម្មាធិការដឹកនាំប្រគល់ភារកិច្ចឲ្យកងកម្លាំងឈ្លបយកការណ៍ |
ជាពិសេស គណៈកម្មការរៀបចំបានផ្តោតលើការបង្វឹកបង្ហាត់លើខ្លឹមសារជាក់ស្ដែងមួយចំនួនដូចជា៖ បច្ចេកទេសក្លែងខ្លួននិងអាវុធ បច្ចេកទេសបាញ់កាំភ្លើង បច្ចេកទេសគ្រប់គ្រង UAV...
បន្ទាប់ពីរយៈពេល ៣ សប្តាហ៍នៃការបង្វឹកបង្ហាត់ កងកម្លាំង និងបុគ្គលបានយល់ច្បាស់នូវខ្លឹមសារនៃការបង្វឹកបង្ហាត់ ត្រៀមខ្លួនជាស្រេចដើម្បីចូលរួមក្នុង "ការបង្វឹកបង្ហាត់រួមគ្នារវាងកងទ័ពជើងគោកវៀតណាមនិងចិន" ឆ្នាំ២០២៥ ដោយទទួលបានលទ្ធផលល្អ។
យោងតាមផែនការ កម្មវិធី “ការបង្វឹកបង្ហាត់រួមគ្នារវាងកងទ័ពជើងគោកវៀតណាមនិងចិន” ឆ្នាំ២០២៥ នៅប្រទេសចិន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ៣០ ខែកក្កដា៕
បកប្រែដោយ Thuy Anh