បន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម - ទួរគី
កប.អនឡាញ - ក្នុងឱកាសមកបំពេញទស្សនកិច្ចនៅទួរគី និងចូលរួមពិព័រណ៍ឧស្សាហកម្មការពារជាតិអន្តរជាតិ (IDEF) ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបជាមួយលោក Haluk Gorgun ប្រធានទីភ្នាក់ងារឧស្សាហកម្មការពារជាតិទួរគី (SSB)។